រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក

រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក - ảnh 1
រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក

          (VOV)_ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី នាថ្ងៃទី២៥ មិនា បានបរិហារយុទ្ធសាស្ត្រ​
សន្តិសុខជាតិថ្មីរបស់អាមេរិក នឹងបង្កអស្ថិរភាព និងធ្វើឯកតោភាគីរុស្ស៊ី។ ក្នុងសេចក្ដី
ថ្លែងការណ៍១ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចាត់ទុកថា៖ អាមេរិកនិងបណ្ដាសមា
ជិកសម្ព័ន្ធភាពនៅអឺរ៉ុប ប៉ុនប៉ង់បង្កើតឡើងដំណើការនយោបាយ១ប្រឆាំងរុស្ស៊ី នៅ
ប្រទេសដែលតែងតែ​បង្កើតទំនាក់ទំនងដៃគូជាមួយមូស្គូវ ក៏ដូចជាកាត់បន្ថយការជះ
ឥទ្ធិពលរបស់រុស្ស៊ី ។ ​ទន្ទឹមនឹងនោះ រុស្ស៊ី ក៏បានថ្កោលទោសអាមេរិកមានឧបាយ
កលផ្លាស់ប្តូររបបនយោបាយនៅរុស្ស៊ីទៀតផង។

          អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexabder Lukashevich បាន​ស្នើ
អាមេរិក និងបណ្ដាប្រទេស NATO លុបចោលជំហានដោយឯកតោភាគី សំដៅ​
បង្កើត​ប្រព័ន្ធខែលការពារកាំជ្រូចនៅទ្វីបអឺរ៉ុប។

          នាថ្ងៃទី៦ កុម្ភះ ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាស
យុទ្ធ​សាស្ត្រសន្តិសុខជាតិថ្មី។ តាមនោះ អាមេរិកបានបញ្ជូលរុស្ស៊ីចូលក្នុងបញ្ជី​
រាយនាមស្ដីអំពីបណ្ដាការគំរាមគំហែងសំខាន់បំផុតសំរាប់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ