រុស្ស៊ីអាចធ្វើអោយអប្រតិកម្មនូវប្រព័ន្ធកាំជ្រូចផ្លោងការពារជាតិNMDរបស់អាមេរិក
(VOV) /  
ថ្លែងមតិនៅទីក្រុង Sochi នាថ្ងៃទី 11 ឧសភា រដ្ឋមន្ត្រីស្ដីទីក្រសួងការពារប្រទេសរុស្ស៊ី
Anatoly Serdiukov បានប្រកាសថា៖ រុស្ស៊ីអាចប្រើប្រាស់កាំជ្រូច Iskander ដើម្បីវាយ ស្ទាក់បណ្ដាកាំជ្រូច និងធ្វើអោយអប្រតិកម្មនូវប្រព័ន្ធកាំជ្រូចផ្លោងការពារជាតិ NMD
របស់អាមេរិក។ លោក Anatoly Serdiukov បានអោយដឹងថា៖រុស្ស៊ីក្រើនរំលឹកថា៖ការ
ដំឡើង NMD ឬ “ប្រព័ន្ធ ខែល ម៉ីស្ស៊ីល ប្រឆាំង ម៉ីស្ស៊ីល ” របស់ NATO នៅទ្វីប អឺរ៉ុប
(AMD) សុទ្ធតែបង្កការព្រួយបារម្មណ៏យ៉ាងជ្រាលជ្រៅ ចំពោះរុស្ស៊ី ។ លោក Anatoly
Serdiukov អះអាងថា៖បណ្ដាអាវុធនាបច្ចុប្បន្ន របស់រុស្ស៊ី ដូចជា៖ កាំជ្រូច Iskander
សុទ្ធតែមានលទ្ធភាពធ្វើអោយអប្រតិកម្មនូវ NMD របស់អាមេរិក។ ប៉ុន្តែ រុស្ស៊ី នៅតែរង់
ចាំការឆ្លើយជាក់ស្ដែងរបស់អាមេរិក អំពីសំណូមពរ របស់រុស្ស៊ី សហប្រតិបត្តិការ ក្នុង
បញ្ហាតំឡើង NMD និង AMD នៅទ្វីបអឺរ៉ុប ឬ នាំចេញការធានាខាងច្បាប់ ឬ នយោ
បាយ អំពី លទ្ធភាព NMD និង AMD នឹងមិនតម្រង់ប្រឆាំង កំលាំងនុយគ្លេអ៉ែរយុទ្ធ
សាស្ត្រ របស់រុស្ស៊ីទេ៕
|
រុស្ស៊ីអាចធ្វើអោយអប្រតិកម្មនូវប្រព័ន្ធកាំជ្រូចផ្លោងការពារជាតិNMDរបស់អាមេរិក(http://dvt.vn/) |
-VOV