រុស្ស៊ីអនុវត្តន៍វិធានការសន្តិសុខខណៈដែលNATOបង្កើនវត្តមាននៅអឺរ៉ុបខាងកើត

រុស្ស៊ីអនុវត្តន៍វិធានការសន្តិសុខខណៈដែលNATOបង្កើនវត្តមាននៅអឺរ៉ុបខាងកើត - ảnh 1
ទាហានរុស្ស៊ី (រូបថតៈ​THX/TTXVN)


(VOVworld)-នាថ្ងៃទី២មេសា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិ សញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Alexander Grushko បានប្រកាសថា រុស្ស៊ីនឹងអនុវត្តន៍រាល់វិធាននយោបាយនិងបច្ចេកទេស-យោធាចាំបាច់ ដើម្បី ការពារសន្តិសុខប្រទេសជាតិ ចំពោះមុខសេចក្តីសម្រេចរបស់ NATO ស្តីអំពីការ បង្កើនវត្តមានយោធានៅបណ្តាប្រទេសអឺរ៉ុបខាងកើតនិងនៅតំបន់ Baltic ជាប់ព្រំ
ដែនជាមួយរុស្ស៊ី។

        សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការ
បរទេស NATO នៅ Brussel (បែលហ្ស៊ីក) ក្នុងនោះ NATO សម្រេចចិត្តបង្កើន សមត្ថភាពការពាររបស់បណ្តាប្រទេសជាសមាជិក ព្រមទាំងជម្រុញរាល់សកម្ម ភាពយោធានៅតំបន់ជាប់ព្រំដែលភាគខាងកើតដូចជា រូម៉ានី ប៉ូឡួញ និង បណ្តា
ប្រទេសនៅតំបន់ Baltic ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ