រុស្ស៊ីអំពានាវឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការស្វែងរកវិធានការសំរាប់វិបត្តិនៅស៊ីរី

រុស្ស៊ីអំពានាវឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការស្វែងរកវិធានការសំរាប់វិបត្តិនៅស៊ីរី - ảnh 1
រុស្ស៊ីអំពានាវឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការស្វែងរកវិធានការសំរាប់វិបត្តិនៅស៊ីរី (Image: VNA)


(VOVworld) – រុស្ស៊ីអំពាវនាវឲ្យអាមេរិកសហប្រតិបត្តិការនៅកំរិតខ្ពស់ដើម្បី
ស្វែងរកវិធានការនយោបាយមួយសំរាប់វិបត្តិនៅស៊ីរី។ នេះគឺជាសេចក្តីប្រកាស
របស់ប្រធានាធិបតីរុស្ស៊ី​ លោក Vladimir Putin នៅវេទិការវិនិយោគ “ប្រទេសរុស្ស៊ី
 អំពាវនាវ” នាថ្ងៃទី ១៣ តុលា នៅទីក្រុងម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ី​ លោក​ Vladimir
Putin បានស្នើរឲ្យដំណើរការជំនួបយោធា-នយោបាយជាន់ខ្ពស់នៅម៉ូស្គូ ប៉ុន្តែ
មិនទាន់តទទួលបានចម្លើយពីភាគីអាមេរិកនៅឡើយ។ ប្រធានាធិបតីរុស្ស៊ី បាន
ឲ្យដឹងថែមទៀតថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចបញ្ជូនគណៈប្រតិភូមួយដឹកនាំ
 ដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក​ Dmitry Medvedev ទៅកាន់វ៉ាស៊ីនតោនដើម្បី
 ពិភាគ្សាអំពីបញ្ហានៅស៊ីរី។ ផ្តោតទៅលើការចោទប្រកាន់របស់លោកខាងលិច
ស្តីពីយុទ្ធនាការប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី លោក
Vladimir Putin បានបដិសេធហើយលើកច្បាស់ថា៖ រុស្ស៊ីមិនចង់មានឋានៈដឹក
នាំនៅស៊ីរី​នៅឡើយ ដោយសារ តួនាទីនេះចំណុះទៅប្រជាពលរដ្ឋស៊ីរី។ រុស្ស៊ី
គ្រាន់តែមាន គោលបំណងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងភេវរកម្មតែប៉ុណ្ណោះ
 ដោយសារ ភេវរកម្មគឺជាគ្រោះអាសន្នធំមួយចំពោះរុស្ស៊ី អាមេរិក អឺរ៉ុបផងនិង
ពិភពលោក ទាំងមូលផង។ អ្នកប្រមុខរដ្ឋរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា៖ ទង្វើរបស់
រុស្ស៊ីនៅស៊ីរីឈរ លើរដ្ឋធម្មនុញ្ញ អ.ស.ប. និងច្បាប់អន្តរជាតិក្នុងពេលដែល
សម្ព័ន្ធភាពប្រឆាំង  IS ដឹកនាំដោយអាមេរិកគ្មានការអនុញត្តិរបស់ក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. និងរដ្ឋ​អំណាចស៊ីរីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ