រុស្ស៊ីអំពាវនាវបញ្ចប់ការប្រើប្រាស់កងទ័ពដើម្បីប្រឆាំងជំទាស់បាតុករនៅអ៊ុយក្រែន

រុស្ស៊ីអំពាវនាវបញ្ចប់ការប្រើប្រាស់កងទ័ពដើម្បីប្រឆាំងជំទាស់បាតុករនៅអ៊ុយក្រែន - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖THX/TTXVN)


(VOVworld)-ក្នុងការជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាល្លឺម៉ង់ លោក Frank
Walter Steinmeier នាថ្ងៃទី១៨ឧសភា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov
បានលើកច្បាស់ថា រដ្ឋាភិបាលបណ្តោះអាសន្ន Kiev ត្រូវបញ្ចប់ ការប្រើប្រាស់កង
ទ័ពដើម្បីប្រឆាំងជំទាស់បាតុករនៅអ៊ុយក្រែន។ ក្នុងជំនួបសន្ទនា នេះដែរ ភាគីទាំង
ពីរបានផ្លាស់ប្តូរមតិអំពីស្ថានភាពជាក់ស្តែងនៅអ៊ុយក្រែន ក៏ដូចជាលទ្ធភាពធ្វើ
សកម្មភាពរួម ដើម្បីដោះស្រាយជំលោះតាមដំណោះស្រាយនយោបាយ តាម
ដំណើការដែលនាំចេញដោយអង្គការសន្តិសុខនិងសហប្រតិត្តិការអឺរ៉ុប(OSCE)។
លោក​ Lavrov បានសង្កត់ធ្ងន់ជាពិសេសថា រដ្ឋអំណាច បណ្តោះអាសន្នអ៊ុយក្រែន ត្រូវបញ្ចប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីប្រឆាំងបាតុករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ