រុស្ស៊ីអំពាវនាវរៀបចំកិច្ចប្រជុំកំពូលរវាងប្រទេសទាំង៥ជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - លោកប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែចងចាំជានិច្ចថា ការ បាត់បង់សាមគ្គីភាពអាចនាំទៅដល់ផលវិបាកដ៏អាក្រក់គួរអោយសោក ស្ដាយបំផុត។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទើបតែបានអំពាវនាវអោយមានការរៀបចំ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង៥ជាសមាជិកអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីពិភាក្សាអំពី វិធានការការពារសន្តិភាពក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងជួប ប្រទះនឹងអស្ថិរភាព។
នាថ្ងៃទី២៣ខែមករា អញ្ជើញថ្លែងនៅពិធីរំលឹកខួបលើកទី៧៥ទិវារំដោះ ជំរុំប្រមូលផ្ដុំជនជ្វីហ្វ Auschwitz នៅ Jerusalem លោកប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែចងចាំជានិច្ចថា ការ បាត់បង់សាមគ្គីភាពអាចនាំទៅដល់ផលវិបាកដ៏អាក្រក់គួរអោយសោក ស្ដាយបំផុត។ ហេតុដូច្នេះ កិច្ចប្រជុំកំពូលមួយរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំង៥ពោលខាងលើ នឹងរួមចំណែកដោះស្រាយរាល់ការសាកល្បងនិងការ គំរាមកំហែង៕