រុស្ស៊ីអំពាវនាវសហគម៍អន្តរជាតិធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែន


រុស្ស៊ីអំពាវនាវសហគម៍អន្តរជាតិធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែន - ảnh 1
រុស្ស៊ីអំពាវនាវសហគម៍អន្តរជាតិធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែន
 (Image: VNA)

(VOVworld) – រុស្ស៊ីបានចោទប្រកាន់រដ្ឋអំណាច Kiev រំលោភលើមាត្រាមួយចំនួន
ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ព្រមទាំង អំពាវនាវឲ្យអាល្លឺម៉ង់និងបារាំង
ខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតដើម្បី Kiev នឹងប្រតិបត្តិតាមកិច្ចព្រមព្រៀងដែល
ទទួលបាន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ២៣ មិនា អ្នកនាំ
ពាក្យវិមាន Kremli លោក Dmitry Peskov បានប្រកាសថា៖ បណ្ដាប្រទេសគាំពារ
បណ្ដាកិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវអនុវត្តការទទួលខុសត្រូវរួមដើម្បីធានារាល់
មាត្រាត្រូវបានអនុវត្ត។ សេចក្តីថ្លែងការណ៍នៃវិមាន Kremli ត្រូវបាននាំចេញក្នុង
កាលៈទេសៈ ការប៉ះទង្គិចដោយការបាញ់កាំភ្លើងធំបានផ្ទុះឡើងនៅទីក្រុង
Donetsk (ភាគខាងកើតអ៊ុយក្រែន)។ នេះគឺជាកាយវិការដែល រំលោភលើ បទឈប់បាញ់តាមកិច្ចព្រមព្រៀងទីក្រុង Minsk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ