|
កងទ័ពអ៊ុយក្រែន (រូបថត៖AFP) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៧ សីហា បាន
អំពាវនាវឲ្យភាគីប្រយុទ្ធគ្នានានានៅអ៊ុយក្រែនភាគខាងកើត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ
មាត្រាក្នុងកិច្ចព្រមព្រៀងឈប់បាញ់ Minsk ដែលទទួលបានកាលពីខែ កុម្ភៈឆ្នាំនេះ
នៅបេឡារុស ព្រមទាំងស្នើរឲ្យក្រុម “ ប្រទេស Normandy ចំនួន៤” (រួមមានរុស្ស៊ី
អ៊ុយក្រែន បារាំងនិងអាល្លឺម៉ង់) ខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតាំងឡើង
ជញ្ដើរនៅតំបន់នេះផងដែរ។លោក Sergei Lavrov ក៏បានសង្កត់ ធ្ងន់ជាថ្មីជាម្ដង
ទៀតនូវសេចក្ដីអំពាវនាវឲ្យប្រទេសលោកខាងលិចនានា បង្កើនការដាក់សម្ពាធ
លើរដ្ឋអំណាចមជ្ឈឹម Kiev ដើម្បីចាប់ផ្ដើមឡើងវិញជំនួបសន្ទនាជាមួយកងកម្លាំង
ទាមទារឯករាជ្យនៅតំបន់ Donbass។អ្នកសង្កេតការណ៍នៃអង្គការសន្តិសុខនិងកិច្ច
សហប្រតិបតិ្តការអឺរ៉ុប (OSCE) នៅ អ៊ុយក្រែនភាគខាងកើតក៏បានបញ្ជាក់ថា ស្ថាន
ភាពអំពើហឹង្សាកើនឡើង ការវាយ ប្រហារដោយប្រើប្រាស់អាវុធធ្ងន់បានផ្ទុះឡើង
ជាបន្តបន្ទាប់ ដែលរំលោភយ៉ាងធ្ងន់ធ្ងរ លើមាត្រាក្នុងកិច្ចព្រមព្រៀង Minsk៕