(VOVworld) – នាថ្ងៃទី ១៤ ឧសភា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន មុនដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានអំពាវនាវឲ្យ សហគមន៍
អន្តរជាតិរៀបចំសន្និសីទអន្តរជាតិជាបន្ទាន់អំពីបញ្ហានៅស៊ីរី ព្រមទាំង ប្រឆាំង
ជំទាស់ចំពោះការផ្តើមគំនិតបង្កើតតំបន់ហាមហោះហើរនៅប្រទេសមជ្ឈឹមបូព៌ារ
នេះ។ ប្រតិកម្មចំពោះការអំពាវនាវរបស់រុស្ស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី លោក
Omran Zoabi បានសង្កត់ធ្ងន់ថា៖ ស៊ីរីត្រូវការដឹងអំពីខ្លឹមសារជាក់ស្តែងនៃសន្និសីទ
អន្តរជាតិដែលរុស្ស៊ីនិងអាមេរិកបានផ្តើមឡើង មុនពេលនាំចេញ សម្រេចចិត្តចូល
រួមដែរឬទេ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បាន
សម្តែងនូវការព្រួយបារម្មហ៍ចំពោះការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ីនិងចាត់ទុក
ថា៖ ការរៀបចំសន្និសីទមួយដែលមានការចូលរួម ទាំងរបស់រដ្ឋាភិបាលស៊ីរីនិងភាគី
ប្រឆាំងគឺពិបាកណាស់៕
|
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov (Image: Vietnamplus) |