រុស្ស៊ីអំពាវនាវឲ្យអាមេរិកជៀសវាងការញុះញង់កូរ៉េខាងជើង

(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី៩ សីហា ឯកអគ្គ រដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Vassily Nebenzia ឲ្យដឹងថា រុស្ស៊ីសង្ឃឹមថាអាមេរិកនឹងជៀសវាងបម្រែបម្រួលណាក៏ដោយដែលអាចញុះញង់កូរ៉េខាងជើង ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump មានការព្រមានយ៉ាងខ្លាំង ក្លាតម្រង់ទៅលើព្យុងយ៉ាង។

(VOVworld) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី៩ សីហា ឯកអគ្គ រដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Vassily Nebenzia ឲ្យដឹងថា រុស្ស៊ីសង្ឃឹមថាអាមេរិកនឹងជៀសវាងបម្រែបម្រួល ណាក៏ដោយដែលអាចញុះញង់កូរ៉េខាងជើង ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump មានការព្រមានយ៉ាងខ្លាំង ក្លាតម្រង់ទៅលើព្យុងយ៉ាង។ លោក Vassily Nebenzia ក៏អំពាវនាវឲ្យភាគីនានា ដំណើរការកិច្ចសន្ទនានយោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងផងដែរ។

        នាថ្ងៃដដែល អ្នកនាំពាក្យអ.ស.បលោក Stephane Dujarric ឲ្យដឹងថា អគ្គ លេខាធិការអ.ស.បលោក Antonio Guterres ព្រួយបារម្ភចំពោះការដែលកូរ៉េខាង ជើងបង្កើនការថ្លែងមតិមានលក្ខណៈប្រឈមមុខគ្នា។

        ក្នុងពេលនោះ នាព្រឹកថ្ងៃទី១០ សីហា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) រាយការណ៍ថា ប្រទេសនេះកំពុងរៀបចំផែនការបាញ់កាំជ្រួចមីស៊ីលរយៈ ចម្ងាយមធ្យមទៅកាន់កោះ Guam ជាកន្លែងដែលប្រមូលផ្ដុំយន្តហោះទម្លាក់គ្រាប់ បែកយុទ្ធសាស្ត្រជាច្រើនរបស់អាមេរិក នាពាក់កណ្ដាលខែសីហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ