រុស្ស៊ីអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់រាល់យុទ្ធនាការយោធានៅតំបន់ ភាគអាគ្នេយ៍នៅប្រទេសនេះ


រុស្ស៊ីអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់រាល់យុទ្ធនាការយោធានៅតំបន់ ភាគអាគ្នេយ៍នៅប្រទេសនេះ - ảnh 1
រុស្ស៊ីអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់រាល់យុទ្ធនាការយោធានៅតំបន់ ភាគអាគ្នេយ៍នៅប្រទេសនេះ (Image: Vietnam+)

(VOVworld) – រុស្ស៊ីអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់រាល់យុទ្ធនាការយោធានៅតំបន់ ភាគអាគ្នេយ៍នៅប្រទេសនេះ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននាំចេញ ការអំពាវនាវពោលខាងលើ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីស្វីសនិងជាប្រធាន អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Didier Burkhalter នា
ថ្ងៃទី ៧ ឧសភា នៅទីក្រុងម៉ូស្គូ​ (រុស្ស៊ី)។ អ្នកប្រមុខប្រទេសរុស្ស៊ីបានអះអាងថា៖ វិធានការយោធាមិនម៉ែនជាការដោះស្រាយសុវត្ថិភាពចំពោះជំលោះនយោបាយ
ក្នុង ប្រទេសទេនិងកាន់តែធ្វើឲ្យសភាពការណ៍អាក្រក់ទៅៗ។ ប្រធានាធិបតីរុស្ស៊ី
ក៏បានស្នើរឲ្យអ្នកគាំទ្រសហព័ន្ធភាវូបនីយកម្មនានាផ្អាករៀបចំការបោះប្រជាមតិ
ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា ខាងមុខ សំដៅកំណត់អនាគតនៃ
តំបន់ភាគអាគ្នេយ៍ អ៊ុយក្រែននិងបង្កលក្ខណៈចាំបាច់សំរាប់ការរៀបចំសន្ទនា។
រីឯខ្លួនវិញ ប្រធាន OSCE លោក Burkhalter បានចាត់ទុកថា៖ ការរៀបចំការសន្ទនា
ជាតិជាមួយប្រជាជន អ៊ុយក្រែនគឺសំខាន់ណាស់ ប៉ុន្តែ គិតមកដល់ពេលនេះ មិន
ទាន់មានផែនការរៀបចំ​សន្និសីទទីក្រុង Geneva លើកទី ២ អំពីបញ្ហានៅអ៊ុយក្រែន
នៅឡើយទេ។ នាថ្ងៃដ៏ដែលក្នុងការពិភាក្សានៅរដ្ឋសភាអំពីបញ្ហានៅអ៊ុយក្រែន
បណ្ដាគណៈបក្សនៅរដ្ឋសភាអាល្លឺម៉ង់បានចាត់ទុកថា៖ ការប្រើប្រាស់កំលាំង
ដើម្បីដោះស្រាយវិបត្តិនឹងនាំទៅរកគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរជាង។ រដ្ឋមន្ត្រីការ
បរទេសអាល្លឺម៉ង់ លោក Frank-Walter Steimeiner បានអះអាងថា៖ វិបត្តិអាច
ដោះស្រាយបានតាមរយៈវិធានការការទូតហើយអំពាវនាវរៀបចំសន្និសីទ
ទីក្រុង Geneva ថ្មីរវាងអ៊ុយក្រែន រុស្ស៊ី សហភាពអឺរ៉ុប (EU) និងអាមេរិក។ ទាក់ទិនដល់ស្ថានភាពនៅអ៊ុយក្រែន នាថ្ងៃទី ៧ ឧសភា រដ្ឋមន្ត្រីជាន់ខ្ពស់
ចំនួន ៣ រូបនៃរដ្ឋអំណាចរបស់ប្រធានាធាធិបតីអាមេរិក លោក Barack Obama បានឆ្លើយការសួរដេញដោលអំពីគោលនយោបាយរបស់វិមានសចំពោះវិបត្តិ
នៅប្រទេសអឺរ៉ុបខាងកើតនេះ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក
បញ្ហានៅអឺរ៉ុប លោកស្រី Victoria Nuland បានចាត់ទុកថា៖ បណ្ដាបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបនានាបានអនុវត្តចំពោះ
រុស្ស៊ីបាននាំមកនូវប្រសិទ្ធភាព។ ប៉ុន្តែ អាមេរិកត្រៀមខ្លួនជាស្រេចបន្ថែមបទ
ដាក់ទណ្ឌកម្មធ្ងន់ជាងចំពោះខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី។ ប្រធានគណៈកម្មាធិ
ការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Robert Menendez បានដាស់តឿន
វិមានសបង្កើនទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសជា សមាជិករបស់
អង្គការ NATO និងអឺរ៉ុបកណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ