រុស្ស៊ីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនឹង COVID – 19 ដែល​មិនចាំបាច់​ចាក់ឡើយ

(VOVWORLD) - ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវីរុសនិងជីវបច្ចេកវិទ្យា " Vector" ក៏បានអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនឹង COVID – 19 ដែលអាចដាក់បញ្ចូលក្នុងរាងកាយមនុស្សតាមរយៈច្រមុះ។ វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តគ្លីនិប្រកបដោយជោគជ័យ។
រុស្ស៊ីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនឹង COVID – 19 ដែល​មិនចាំបាច់​ចាក់ឡើយ - ảnh 1 រុស្ស៊ីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនឹង COVID – 19 ដែលមិនចាំបាច់ចាក់ឡើយ (រូបថត៖ TASS)

ក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវេជ្ជសាស្ត្រសាកពិសោធន៍នៅទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី កំពុងអភិវឌ្ឍន៍ វ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV-2 ដែលអាចដាក់បញ្ជូលទៅក្នុងរាងកាយមនុស្សតាមរយៈមាត់។រហូតមកដល់ពេលនេះ ការធ្វើតេស្តគ្លីនិកជាមួយវ៉ាក់សាំងនេះកំពុងត្រូវបានដំណើរការ។

មុននេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈ មណ្ឌលជាតិស្រាវជ្រាវវីរុសនិងជីវបច្ចេកវិទ្យា "Vector" ក៏បានអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនឹង COVID – 19 ដែលអាចដាក់បញ្ចូលក្នុងរាងកាយមនុស្សតាមរយៈច្រមុះ។ វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តគ្លីនិប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ