រុស្ស៊ី-អាមេរិកពិភាក្សា អំពីស្ថានភាពនៅស៊ីរី

(VOVworld) – នាថ្ងៃទី ២៩ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama និង
សមភាគីរុស្ស៊ី លោក Vladimir Putin បានជួបចរចារតាមទូរសព្ទសំដៅ ពិភាក្សាអំពី
ស្ថានភាពនៅស៊ីរីនិង​ឯកភាពអំពីជំនួបកំពូលទ្វេភាគី ដែលនឹងរៀបចំ ឡើង នៅ
ទីក្រុងមូស្គូ នាខែកាញ្ញាខាងមុខ។ ក្នុងការចរចារតាមទូរសព្ទលើកនេះ ប្រធានា
ធិបតីអាមេរិកបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតទៅលើការព្រួយបារម្មណ៍ចំពោះការដែល ស៊ីរីបានប្រើប្រាស់អាវុធគីមី្កក្នុងសង្គ្រាមស៊ីវិលនៅប្រទេសនេះ។ ទន្ទឹមនឹងនោះ
លោក Obama ក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់វ៉េស៊ីនតោន ក្នុងការខំប្រឹងប្រែង
ស្វែងរកភស្ដុតាងអំពីរឿងហេតុពោលខាងលើ មុនពេល នាំចេញការសម្រេចចិត្ត
ជាបន្ត ផងដែរ។ ក្រៅពីនោះ ប្រទេសទាំង ២ នឹងបន្ត ពិភាក្សាអំពីបញ្ហាស៊ីរីក្នុង
សន្និសីទរបស់ក្រុម G8 ដែលនឹងប្រព្រឹត្តទៅ នាខែ មិថុនា និងក្នុងជំនួបកំពូល
ទ្វេភាគី រស្ស៊ី-អាមេរិក នាខែ កាញ្ញា ខាងមុខនៅទីក្រុង មូស្គូ។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon
បាននាំចេញឯកសារ ដែលថោ្កលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារ
តម្រង់ទៅលើនាយករដ្ឋមន្ត្រីស៊ីរី លោក Wael al-Halqi ធ្វើឲ្យមនុស្សចំនួន ១០
នាក់ ត្រូវស្លាប់។ 

រុស្ស៊ី-អាមេរិកពិភាក្សា អំពីស្ថានភាពនៅស៊ីរី - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama និង សមភាគីរុស្ស៊ី លោក Vladimir Putin បានជួបចរចារតាមទូរសព្ទសំដៅ ពិភាក្សាអំពី ស្ថានភាពនៅស៊ីរី
(Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ