រុស្ស៊ីអ៊ីរ៉ង់និងទួរគីគាំទ្រការផ្តើមគំនិតរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរី

(VOVWORLD) - នាថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុង Sochi រុស្ស៊ី ថ្នាក់ដឹកនាំប្រទេសអ៊ីរ៉ង់រុស្ស៊ីនិងទួរគីបានចូលរួមសន្និសីទកំពូលដោយខ្លឹមសារសំខាន់
គឺដោះស្រាយវិបត្តិនៅស៊ីរី។ 
រុស្ស៊ីអ៊ីរ៉ង់និងទួរគីគាំទ្រការផ្តើមគំនិតរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរី - ảnh 1 រុស្ស៊ីអ៊ីរ៉ង់និងទួរគីគាំទ្រការផ្តើមគំនិតរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរី

(VOVworld) – នាថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុង Sochi រុស្ស៊ី ថ្នាក់ដឹកនាំប្រទេសអ៊ីរ៉ង់ រុស្ស៊ីនិង ទួរគីបានចូលរួមសន្និសីទកំពូលដោយខ្លឹមសារសំខាន់គឺដោះស្រាយវិបត្តិនៅស៊ីរី។ បន្ទាប់ពី កិច្ចប្រជុំ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani និងសមភាគីទួរគី លោក Tayyip Erdogan បានចេញសេចក្តីថ្លែងការណ៍រួម។ ថ្លែង មតិនៅសន្និសីទកាសែត អ្នកប្រមុខរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ ប្រធានាធិបតី អ៊ីរ៉ង់និងសមភាគីទួរគីសុទ្ធតែគាំទ្រការផ្តើមគំនិតរៀបចំមហាសន្និបាតសន្ទនាជនជាតិស៊ីរីនៅទីក្រុង Sochi របស់រុស្ស៊ី ព្រមទាំង ឯកភាពពិចារណាបញ្ហាពេលវេលានិងសមាជិកដែលរៀប ចំព្រឹត្តិការណ៍សំខាន់នេះដែរ។ ថ្នាក់ដឹកនាំទាំងបីរូបក៏បញ្ជាណែនាំស្ថាប័នការទូតសន្តិសុខ និងការពារជាតិពិភាក្សាអំពីការងារត្រៀមរៀបចំក៏ដូចជាពេលវេលារៀបចំមហាសន្ទនាទៀត ផង។ លោក Vladimir Putin បានអះអាងថា៖ គណៈដឹកនាំស៊ីរីគាំទ្រទាំងស្រុងដំណើរ សន្តិភាពការកែទម្រង់រដ្ឋធម្មនុញ្ញនិងការរៀបចំបោះឆ្នោតដោយសេរីភាព។ ក្រៅពីនោះ ប្រទេសទាំងបីក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាពិសេសគឺអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ទាក់ទិនដល់បញ្ហានេះ នាថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានចេញសេចក្តីជូនដំណឹងអបអរសារទសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃជំនួបកំពូលត្រីភាគីនៅទីក្រុង  Sochi ដោយឈរលើស្មារតីសន្យាគាំទ្រសកម្មភាព

នយោបាយគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ