រុស្ស៊ីអាល្លឺម៉ង់អង់គ្លេសអំពាវនាវឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលជៀសវាងការឡើងជណ្តើរជំលោះ
(VOVWORLD) - នាថ្ងៃទី ១០ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ដំណើរការសន្ទនាក្រោយការវាយប្រហារ របស់អ៊ីស្រាអែលតម្រង់ទៅលើបណ្ដាទីតាំងរបស់អ៊ីរ៉ង់នៅស៊ីរីដែលធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរនេះឡើងជណ្តើរ។
រុស្ស៊ីអាល្លឺម៉ង់អង់គ្លេសអំពាវនាវឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលជៀសវាងការឡើងជណ្តើរជំលោះ |
នាថ្ងៃទី ១០ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ដំណើរការសន្ទនាក្រោយការវាយប្រហារ របស់អ៊ីស្រាអែលតម្រង់ទៅលើបណ្ដាទីតាំងរបស់អ៊ីរ៉ង់នៅស៊ីរី ដែលធ្វើឲ្យភាព តានតឹងរវាងប្រទេសទាំងពីរនេះឡើងជណ្តើរ។ ថ្លែងមតិនៅសន្និសីទកាសែតនៅ រដ្ឋធានីម៉ូស្គូដោយមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ សមភាគីរុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា៖ បញ្ហាទាំងអស់គប្បីដោះស្រាយតាមរយៈការ សន្ទនា ព្រមទាំង ដាស់តឿនអ៊ីស្រាអែលនិងអ៊ីរ៉ង់ជៀសវាងរាល់ទង្វើដែលអាច ធ្វើឲ្យជំលោះឡើងជណ្តើរ។ ខណៈពេលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថាការឡើងជណ្តើរទង្វើអមិត្តថ្មីបំផុតនៅមជ្ឈឹមបូព៌ារ ទាក់ទិនដល់អ៊ីរ៉ង់និងអ៊ីស្រាអែលគឺជាបញ្ហាសង្គ្រាមនិងសន្តិភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់បានអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងរវាងអ៊ីរ៉ង់ទៅលើអ៊ីស្រាអែលព្រមទាំងអំពាវនាវឲ្យរុស្ស៊ីប្រើប្រាស់ការជះឥទ្ធិពលរបស់ខ្លួននៅស៊ីរីដើម្បីទប់ស្កាត់ការវាយប្រហារជាបន្តរបស់អ៊ីរ៉ង់និងអ៊ីស្រាអែលផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានប្រកាសថា បណ្ដាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រា អែលលើដែនដីស៊ីរីគូសសញ្ញា «ដំណាក់កាលថ្មី» ក្នុងជំលោះនៅប្រទេសនេះ៕