រុស្ស៊ីអះអាងគោលជំហរគាំទ្រប្រជាជនប៉ាឡេស្ទីន

(VOVWORLD) -នៅក្នុងជំនួបចរចាជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅ ទីក្រុង Moskva នាថ្ងៃទី ១២ កុម្ភៈនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជូនដំណឹងថា លោកបានពិភាក្សាជាមួយសមភាគីអាមេរិក លោក Donald Trumps អំពីជម្លោះនៅមជ្ឈឹមបូព៌ា។ 


ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានអះអាងថាលោកពិភាក្សាអំពីជំលោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាមួយលោក Donald Trumps ហើយទទួលស្គាល់ថាស្ថានភាពជាក់ស្ដែងគឺមិនដូចជាបំណងរបស់ភាគីទាំងពីរឡើយ។ លោក  Vladimir Putin បានអះអាងថា លោកគាំទ្រប៉ាឡេស្ទីនជានិច្ច។

រីឯខ្លួនវិញ ចាប់តាំងពីអាមេរិកសម្រេចចិត្តទទួលស្គាល់ យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីឆ្នាំទៅមិញនោះ ប្រធានាធិបតី Mahmoud Abbas បានបដិសេធរាល់ជំនួបសន្ទនាជាមួយរដ្ឋអំណាចលោក Donald Trumps ក៏ដូចជាមិនទទួលយកកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងមុខងារជាអាជ្ញាកណ្ដាលធ្វើការផ្សះផ្សា។ តាមផែនការ លោក Mahmoud Abbas នឹងចូលរួមសន្និសីទមជ្ឈឹមបូព៌ាប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅនាថ្ងៃទី ២០  ខែកុម្ភៈខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ