រុស្ស៊ីអះអាងគោលនយោបាយបើកទូលាយតាមរយៈ “Vostok-2018“
(VOVWORLD) - តាមរយៈការធ្វើសមយុទ្ធ "Vostok-2018" (ខាងកើតរុស្ស៊ី 2018) រុស្ស៊ីបានបង្ហាញពីបើកទូលាយទៅកាន់ពិភពលោក។
យន្តហោះចម្បាំងប្រភេទ Sukhoi Su-30SM របស់រុស្ស៊ី |
ឆ្លើយបទសម្ភាសទៅកាន់បុស្តិ៍ ទូរទស្សន៍ Rossiya- 1 នាថ្ងៃទី១៦ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានអះអាងថា រុស្ស៊ីបានបង្ហាញការបើកទូលាយ ហើយក៏អញ្ជើញអ្នកសង្កេតការណ៍និងមជ្ឈដ្ឋានកាសែតមកមើលដោយផ្ទាល់ភ្នែកការ ធ្វើសមយុទ្ធដែលមានទ្រង់ទ្រាយធំ "Vostok-2018" ផងដែរ។ ប្រការនេះបង្ហាញពីអាកប្បកិរិយាស្រឡាញ់សន្តិភាពរបស់ទីក្រុងម៉ូស្គូ ព្រមទាំង រួមចំណែកដល់ "ការទប់ស្កាត់ទង្វើបង្កហេតុ" របស់ប្រទេសមួយចំនួនទៀតផង ។ លោក Shoigu បានសង្កត់ធ្ងន់ថាទ្រឹស្តីផ្នែកយោធារបស់រុស្ស៊ីគឺមានគោលបំណង ការពារទាំងស្រុង និងការធ្វើសមយុទ្ធតាមស្តង់ដារនេះបានបញ្ជាក់ថា ប្រទេស រុស្ស៊ីគ្មានផែនការវាយប្រហារទៅលើប្រទេសណាមួយទេ។ លើសពីនេះទៀត មន្ត្រីយោធារុស្ស៊ីបានសង្កត់ធ្ងន់ថាកងទ័ពប្រទេសនេះបានបង្ហាញពីបើកទូលាយដោយមិនថានៅក្នុងការសំដែងផ្នែកយោធានានានោះឡើយ៕