|
កន្លែងកើតហេតុនៃការធ្លាក់យន្តហោះ A៣២១ របស់រុស្ស៊ីនៅឧបទ្វីប Sinai (រូបថត៖AFP/TTXVN) |
(VOVworld) - លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry
Peskov នាថ្ងៃទី១៤ ធ្នូ បានអះអាងជាថ្មីម្ដងទៀតថា យន្តហោះ A៣២១ របស់ក្រុម
ហ៊ុនអាកាសចរណ៍ Kogalymavia ដែលរងគ្រោះលើដែនអាកាសនៅឧបទ្វីប Sinai
របស់អេហ្ស៊ីប នាថ្ងៃទី៣១ តុលាកន្លងទៅ គឺទទួលរងវាយប្រហារភេរវ កម្ម។លោក
Peskov បានសង្កត់ធ្ងន់ថា វិមាន Kremlin មិនអាចបកស្រាយបាននូវសេចក្ដីប្រកាស
របស់រដ្ឋអំណាចអេហ្ស៊ីបឡើយ។មុននោះ នាថ្ងៃដដែល ក្រសួង អាកាសចរណ៍
ស៊ីវិលអេហ្ស៊ីបបានឲ្យដឹងថា គណៈកម្មការស៊ើបអង្កេតបច្ចេកទេស មួយបានសំ
រេចការស៊ើបអង្កេតដំបូងហើយ និងរហូតដល់ពេលនេះមិនទាន់ស្វែង រកបាន
ភស្តុតាងណាមួយដែលសរឲ្យឃើញថា មានការធ្វើអន្តរគមន៍ដោយ ខុសច្បាប់
ឬសកម្មភាពភេរវកម្មក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់រុស្ស៊ីឡើយ។
កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា យន្តហោះ
A៣២១ របស់ប្រទេសនេះធ្លាក់គឺដោយសារត្រូវបាន,វាយប្រហារដោយគ្រាប់បែក។
អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ជាមេគំនិតនៃការវាយ
ប្រហារនេះ៕