រុស្ស៊ីអះអាងថា បានត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov កាលពីថ្ងៃទី ១ ខែមិនាបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនជាស្រេចរក្សាកិច្ចសន្ទនា និងដោះស្រាយការខ្វែងគំនិតគ្នាជាមួយមេដឹកនាំបរទេស ក្នុងនោះមានសហរដ្ឋអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ TTXVN) |
នៅក្នុងសន្និសីទកាសែត លោក Dmitry Peskov បានលើកច្បាស់ថា “ប្រធានាធិបតីលោក Vladimir Putin បានប្រកាសជាច្រើនដងថា ត្រៀមខ្លួនជាស្រេចស្ដារឡើងវិញ និងអភិវឌ្ឍ ន៍ទំនាក់ទំនងជាវិជ្ជមាន ជាមួយអាមេរិកក្នុងកម្រិតដែលភាគីអាមេ រិកបានត្រៀមរួចរាល់ ព្រមទាំងត្រៀមខ្លួនជាស្រេច ដោះស្រាយការខ្វែងគំនិតគ្នាដ៏ស៊ីជម្រៅ តាមរយៈកិច្ចសន្ទនា។
សូមបញ្ជាក់ដែរថា ក្រោយពេលទទួលតំណែងប្រធានាធិបតីមក Joe Biden បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ២៦ ខែមករា ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការពន្យាពេល New START រយៈពេល ៥ ឆ្នាំទៀត ដល់ថ្ងៃទី ៥ ខែកម្ភៈ ឆ្នាំ ២០២៦ ផងដែរ៕