រុស្ស៊ីអះអាងថាជានិច្ចកាលបើកចំហក្នុងកិច្ចសន្ទនាជាមួយអាមេរិក

រុស្ស៊ីអះអាងថាជានិច្ចកាលបើកចំហក្នុងកិច្ចសន្ទនាជាមួយអាមេរិក - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសលោក Sergey Ryabkov (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ ថ្លែងមតិនៅសន្និសីទក្រោមប្រធានបទ “ទំនាក់
ទំនងរុស្ស៊ី-អាមេរិក៖ការពិតជាក់ស្ដែងនិងយថាទស្សន៍” នៅឌូម៉ាជាតិរុស្ស៊ី អនុរដ្ឋ
មន្រ្តីការបរទេសលោក Sergey Ryabkov ចាត់ទុកថា រាល់បម្រែបម្រួលនៅអាមេរិក
នឹងបង្កើតឡើងឱកាសថ្មីដែលរួមចំណែកកែលំអស្ថានភាពសន្ទនារវាងប្រទេស
ទាំងពីរ ប៉ុន្តែកិច្ចសន្ទនានេះត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានសមភាព
និងគ្មានឧបាយកល។តាមលោក Ryabkov ថា ម៉ូស្គូវាយតំលៃយ៉ាងសកម្មចំពោះ
សេចក្ដីប្រកាសស្ដីអំពីការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយរុស្ស៊ីដែលប្រធានា
ធិបតីអាមេរិកលោក Donald Trump បាននាំចេញនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជា
មួយសមភាគីរុស្ស៊ីនាពេលកន្លងទៅ។អ្នកកាទូតរុស្ស៊ីរូបនេះអះអាងថាម៉ូស្គូជានិច្ច
កាលបើកចំហក្នុងកិច្ចសន្ទនាជាមួយអាមេរិកអំពីបញ្ហាយុទ្ធសាស្ត្រ នានា ក្នុងនោះ
មានបញ្ហាប្រព័ន្ធការពារកាំជ្រួចរបស់អាមេរិកនៅទ្វីបអឺរ៉ុប ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ