រុស្ស៊ីអះអាងថាវេណេហ្ស៊ុយអេឡាជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនេះ

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា លោកគាំទ្រ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ដែលថ្នាក់ដឹកនាំកំពុងទទួលរងការសម្ពាធពីបណ្តាប្រទេសលោកខាងលិចនាពេលបច្ចុប្បន្ន។
រុស្ស៊ីអះអាងថាវេណេហ្ស៊ុយអេឡាជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនេះ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

នាថ្ងៃទី ១ ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានគាំទ្រនិងសំដែងនូវសាមគ្គីភាពរបស់លោក Vladimir Putin ទៅកាន់ ថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡា  លោក Nicolas Maduro នៅក្នុងកិច្ច្ចចរចាជាមួយអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាបច្ចុប្បន្ន។ នៅក្នុងជំនួបពិភាក្សានេះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថាវ៉េណេស៊ុយអេឡាគឺជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី។ ទីក្រុងម៉ូស្គូមានបំណងចង់សហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលរាល់សកម្មភាពជាមួយវេណេហ្ស៊ុយអេឡានៅលើឆាកអន្តរជាតិ។ យោងតាមលោក Lavrov បានឱ្យដឹងថាវ៉េណេស៊ុយអេឡា កំពុងទទួលរងការវាយប្រហារដោយផ្ទាល់ និងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង។ ម្យ៉ាងវិញទៀត រុស្ស៊ីប្រឆាំងជំទាស់រាល់សកម្មភាពដូច្នេះ ហើយក៏មានបំណងចង់រក្សាគោលការណ៍និងបទដ្ឋាននានាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ