រុស្ស៊ីអះអាងនឹងបន្តយុទ្ធនាការវាយប្រហារតាមជើងអាកាសប្រឆាំង IS នៅស៊ីរី

(VOVworld) - នាថ្ងៃទី២៤ ធ្នូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក​ Mikhail Bogdanov
បានឲ្យដឹងថា ម៉ូស្គូនឹងបន្តយុទ្ធនាការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើ
មូលដ្ឋានរបស់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅស៊ីរី សូម្បីតែ នៅពេលបទ
ឈប់បាញ់មួយត្រូវបានប្រកាសក៏ដោយ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន
អនុរដ្ឋមន្រ្តី Bogdanov បានចាត់ទុកថា បទឈប់បាញ់នឹងបាន អនុវត្តន៍ចំពោះភាគី
ជំលោះ ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី ប៉ុន្តែប្រការនេះមិនមានន័យថា បញ្ឈប់ការ
ប្រយុទ្ធប្រឆាំងនឹង IS ក៏ដូចជាអង្គការភេរវកម្មផ្សេងៗទៀត ឡើយ។តាមលោកថា
រុស្ស៊ីគប្បីឆ្លៀតយកបទឈប់បាញ់នេះដើម្បីបង្កើនការវាយ ប្រហារតាមជើង
អាកាសតម្រង់ទៅលើ IS។
រុស្ស៊ីអះអាងនឹងបន្តយុទ្ធនាការវាយប្រហារតាមជើងអាកាសប្រឆាំង IS នៅស៊ីរី - ảnh 1
យន្តហោះចម្បាំងរបស់រុស្ស៊ីនៅស៊ីរី (រូបថត៖Sputnik)

ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត អគ្គសេនាធិការកងទ័ពរុស្ស៊ីលោក Valery
Gherasimov បានឯកភាពជាមួយសមភាគីបារាំងលោក Pierre deVilliers អំពីការ
ផ្លាស់ប្ដូរព័ត៌មានដើម្បីកំទិចមូលដ្ឋានរបស់អង្គការភេរវកម្ម IS នៅស៊ីរីប្រកប
ដោយប្រសិទ្ធិភាព។នេះគឺជាសេចក្ដីជូនដំណឹងពីស្ថាប័ននាំពាក្យក្រសួងការពារ
ជាតិរុស្ស៊ីបន្ទាប់ពីជំនួបចរចារនៅទីក្រុងម៉ូស្គូនាថ្ងៃទី២៤ ធ្នូ។ស្ថាប័ននេះក៏បាន
ឲ្យដឹងថែមទៀតថា ឧត្តមសេនីយ៍ Gherasimov បានផ្ញើរជូនឧត្តមសេនីយ៍ Pierre
 de Villiers នូវព័ត៌មានស្ដីពីស្ថានភាពដែលភាគីទួរគីបញ្ជូនកងទ័ពទៅកាន់តំបន់
ភាគខាងជើងស៊ីរីដើម្បីបំពេញបន្ថែមសំរាប់កម្លាំងឧទ្ទាម ក៏ដូចជាស្ថានការណ៍
លួច ប្លន់ទ្រព្យសម្បត្តិរបស់ស៊ីរីដើម្បីជួយឧបត្ថម្ភ IS និងតួនាទីរបស់អាការ៉ាក្នុង
រឿងហេតុ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ