រុស្ស៊ីអះអាងនូវគោលបំណងជួបសន្ទនាជាមួយ EU

រុស្ស៊ីអះអាងនូវគោលបំណងជួបសន្ទនាជាមួយ EU - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ) និងប្រធានគណៈកម្មាធិការអឺរ៉ុប
លោក Jean Claude Juncker (រូបថត៖Getty)

(VOVworld) - អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នាថ្ងៃទី ៣០
 ឧសភា បានបញ្ជាក់នូវព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស
ដោយឲ្យដឹងថា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker នឹងចូលរួម
វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មិថុនា​ខាងមុខ
តាមសេចក្ដីអញ្ជើញរបស់ភាគីរុស្ស៊ី។លោក Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin និងលោក Jean Claude Juncker គ្រោងនឹងជួបសន្ទនាទ្វេភាគីនៅ
ក្រៅវេទិកានេះ ព្រមទាំងលើកច្បាស់ថា ប្រធានាធិបតីលោក Putin បានសំដែងជា
ច្រើនលើកច្រើនសានូវគោលបំណង ជួបសន្ទនាជាមួយសហភាពអឺរ៉ុប (EU)។ប៉ុន្តែ
 អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ ថា ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងរវាងភាគី
ទាំងពីរត្រូវមានពេលវេលា ហើយ ដើម្បីជំនះលើការខ្វែងគំនិតគឺភាគីទាំងពីរគប្បី
ជួបសន្ទនា គឺមិនមែនជាការអនុវត្តន៍ បទដាក់ទ័ណ្ឌកម្មឬប្រឈមមុខគ្នានោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ