រុស្ស៊ីអះអាងនូវតួនាទិយុទ្ធសាស្ត្ររបស់តំបន់អាស៊ី-ប៉ាស៊ីហ្វីក
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
(VOV)_ការបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក
មានអត្ថន័យយុទ្ធសាស្ត្រដ៏សែនសំខាន់ចំពោះរុស្ស៊ី។ នេះគឺជាសេចក្ដីប្រកាសរបស់
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី៤ កញ្ញា នៅក្នុងកិច្ចប្រជុំពេញអង្គ
វេទិកាសេដ្ឋកិច្ចខាងកើត ដែលកំពុងប្រព្រឹត្តទៅនៅ Vladivostok ។ លោក Vladimir
Putin បានសម្ដែងជឿជាក់ថា៖បណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនៅជា
ក្បាលម៉ាស៊ីនរបស់ខឿនសេដ្ឋកិច្ចសកល និងជាទីផ្សារប្រើប្រាស់ទំនិញ និងសេ
វាកម្មសំខាន់។ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ ភារកិច្ច១ក្នុងចំណោមភារកិច្ចសំខាន់ៗ របស់រុស្ស៊ី និងប្រទេសអាស៊ី-ប៉ាស៊ីហ្វីក នោះគឺបង្កើតតម្រូវការអំពីថាមពល៕