រុស្ស៊ីអះអាងនូវតួនាទីរបស់ទ្វីបអាស៊ីក្នុងខឿននយោបាយអន្តរជាតិ

(VOVWORLD) - អញ្ជើញថ្លែងនៅកិច្ចប្រជុំពេញអង្គជាប្រចាំឆ្នាំរបស់ក្លឹប ពិភាក្សាអន្តរជាតិ Valdai នៅ Sochi ប្រធានាធិបតីរុស្ស៊ីបានវាយតម្លៃថា ទ្វីបអាស៊ី និយាយរួមនិងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែកកំពុងអះអាងនូវតួនាទីនិងឋានៈដ៏សំខាន់របស់ខ្លួនលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច។ 
កាលពីថ្ងៃទី៣ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ ធ្ងន់ទៅលើតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៃទ្វីបអាស៊ី ហើយអះអាងថា ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសនានានៃតំបន់នេះ ជានិច្ចកាលមានអត្ថន័យ ពិសេសចំពោះម៉ូស្គូ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំពេញអង្គជាប្រចាំឆ្នាំរបស់ក្លឹប ពិភាក្សាអន្តរជាតិ Valdai នៅ Sochi ប្រធានាធិបតីរុស្ស៊ីបានវាយតម្លៃថា ទ្វីបអាស៊ី និយាយរួមនិងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែកកំពុងអះអាងនូវតួនាទីនិងឋានៈដ៏សំខាន់របស់ខ្លួនលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច។ ទន្ទឹមនឹងការ លើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន បណ្ដាប្រទេសអាស៊ីក៏ឈានមុខគេ ក្នុងការអនុវត្តបច្ចេកវិទ្យាជឿនលឿនចូលក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ដំណើរការ សមាហរណកម្មនិងសាកលភាវូបនីយកម្មកំពុងបានជំរុញយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់នៅទ្វីបនេះ។ ម្យ៉ាងវិញទៀត បណ្ដាប្រទេសអាស៊ីនៅតែអាចរក្សា បាននូវអត្តសញ្ញាណរបស់ខ្លួន ពង្រីកប្រពៃណី នឹងរលឹកដល់ប្រភពដើម។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានវាយតម្លៃថា ការអភិវឌ្ឍនៃ ប្រទេសអាស៊ីនានាបានធ្វើអោយរចនាសម្ព័ន្ធពិភពលោកក្លាយទៅជារចនាសម្ព័ន្ធពហុប៉ូល ដែលជួយសម្រួលដល់ការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហា នានាទាំងនៅទ្រង់ទ្រាយសកលលោក ទ្រង់ទ្រាយតំបន់ ឬទ្រង់ទ្រាយជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ