រុស្ស៊ីអះអាងពីអាទិភាពនៃកិច្ចសហប្រតិបត្តិការជាមួយតួកគីក្នុងបញ្ហាស៊ីរី
(VOVWORLD) - វិមានក្រឹមឡាំងបានអះអាងថាកិច្ចសហប្រតិបត្តិការជាមួយទីក្រុងអង់ការ៉ាជាអាទិភាពជួរមុខដែមទាំងបានបញ្ជាក់ថាប្រធានាធិបតីប្រទេសនេះលោក Vladimir Putin នឹងទទួលជួបពិភាក្សាជាមួយសមភាគីតួកគីគឺលោកRecepTayyipErdoganនៅថ្ងៃទី ៥ ខែមីនា។
លោកប្រធានាធិបតី Vladimir Putin នឹងទទួលជួបពិភាក្សាជាមួយសមភាគីតួកគីគឺលោកRecepTayyipErdogan |
ថ្លែងមតិជាមួយសារព័ត៌មានកាលពីថ្ងៃទី ២ ខែមីនាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskovបានសង្កត់ធ្ងន់ថារុស្ស៊ីគោរពកិច្ចសហប្រតិបត្តិការជាមួយតួកគី។ បច្ចុប្បន្ននេះភាគីទាំងពីរកំពុងរក្សាកាណាល់ទំនាក់ទំនងបើកចំហក៏ដូចជាផ្តោតលើការរៀបចំសម្រាប់កិច្ចពិភាក្សានាពេលខាងមុខរវាងមេដឹកនាំទាំងពីរផងដែរ។
នាថ្ងៃដដែលនោះខុទ្ទកាល័យប្រធានាធិបតីតួកគីបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា លោកប្រធានាធិបតីErdoganមានគំហេងធ្វើដំណើរទស្សនៈកិច្ចមួយថ្ងៃទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៥ ខែមីនានិងទទួលជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Putinផងដែរ។ លោកErdoganសង្ឃឹមថាប្រទេសទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយនៅប្រទេសស៊ីរីនៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ៕