រុស្ស៊ីអះអាងសារជាថ្មីនូវគោលជំហអំពីប្រតិបត្តិការយោធាពិសេស
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ២៩ មិថុនា បានអះអាងសារជាថ្មីនូវទស្សនៈរបស់លោកចំពោះប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ VNA) |
យោងតាមប្រធានាធិបតី លោក Vladimir Putin បានឲ្យដឹងថា ចាប់តាំងពីពេលបើកប្រតិបត្តិការយោធានេះកាលពីថ្ងៃទី ២៤ ខែកុម្ភៈ គឺទស្សនៈរបស់លោកមិនផ្លាស់ប្តូរឡើយ។ ប្រមុខរដ្ឋរុស្ស៊ីបានក្រើនរំលឹកថា គោលដៅនៃប្រតិបត្តិការយោធាពិសេសគឺការពារតំបន់ Donbass ហើយធានាសន្តិសុខសម្រាប់រុស្ស៊ីគឺមិនផ្លាស់ប្ដូរឡើយ ប៉ុន្តែយុទ្ធវិធីដើម្បីសម្រេចឲ្យបានគោលដៅនានាគឺអាចផ្លាស់ប្ដូរ។
ប្រធានាធិបតីលោក Vladimir Putin បានចាត់ទុកថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅតែស្វែងរកហេតុផល និងឱកាសដើម្បីផ្តល់កម្លាំងចលករថ្មីដល់សម្ព័ន្ធភាពក្នុងនាមជាអង្គការយោធាមួយ។ ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ីមិនព្រួយបារម្ភអំពីលទ្ធភាពចូលជាសមាជិកណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ ឡើយ ប៉ុន្តែរុស្ស៊ីនឹងឆ្លើយតបឲ្យបានសក្តិសមចំពោះការដែលសម្ព័ន្ធភាពនេះដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធានៅតាមប្រទេសទាំងនេះផងដែរ៕