រុស្ស៊ីអះអាងអំពីការរក្សាដាក់ពង្រាយយោធារបស់ខ្លួននៅតាមព្រំដែនជាប់ជាមួយអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីនឹងបន្តរក្សាការដាក់ពង្រាយកម្លាំងយោធារបស់ខ្លួននៅតាមតំបន់ជាប់ព្រំដែន ជាមួយអ៊ុយក្រែនដរាបណាទីក្រុងម៉ូស្គូ ចាត់ទុកថានេះគឺសកម្មភាពសមស្រប និងមិនបង្កឲ្យមានការគំរាមកំហែងណាមួយឡើយ។
រុស្ស៊ីអះអាងអំពីការរក្សាដាក់ពង្រាយយោធារបស់ខ្លួននៅតាមព្រំដែនជាប់ជាមួយអ៊ុយក្រែន - ảnh 1ក្រុមក្បួនប្រយុទ្ធចម្រុះនៃកងទ័ពជំនាញរបស់រុស្ស៊ី (រូបថត៖ VNA)

កាលពីសប្តាហ៍មុននេះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា ការចល័តកងទ័ពរុស្ស៊ីលើទឹកដីរបស់ខ្លួន មិនបង្កការព្រួយបារម្ភដល់ប្រទេសដទៃទៀតឡើយ ពីព្រោះរុស្ស៊ីមិនគំរាមកំហែងដល់ប្រទេសណានោះទេ។

លោក Peskov ក៏បានសង្កត់ធ្ងន់ថា កងទ័ពរុស្ស៊ីធ្វើដំណើរនៅក្នុងដែនដីរបស់ខ្លួន តាមទិសដែលលទីក្រុងម៉ូស្គូយល់ថាគឺចាំបាច់ដើម្បីធានាសន្តិសុខដល់ប្រទេសជាតិ។ រុស្ស៊ីមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ក្នុងនោះមានប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះ លោក Peskov ក៏បានបញ្ជាក់ថា រុស្ស៊ីនឹងបង្កើនវិធានការណ៍នានាដើម្បីធានាសន្តិសុខជាតិ ក្នុងករណីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ