រៃអង្គាសទឹកប្រាក់ប្រមាណ ២៣.៥ លានដុល្លារអាមេរិក ដើម្បីថែទាំដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត
(VOVWORLD) - ក្នុងឆ្នាំ ២០២២ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតទូទាំងប្រទេសបានធ្វើការចលនាដល់អង្គការ សហគ្រាស សប្បុរសជនទាំងជាតិ និងអន្តរជាតិបរិច្ចាគថវិកាប្រមាណ ៥៥៥ ពាន់លានដុង (ប្រមាណ ២៣,៥ លានដុល្លារអាមេរិក)។
ថែទាំដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត |
សន្និសីទបូកសរុបការងាររបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៩ ធ្នូ នៅទីក្រុង Da Nang។ ក្នុងឆ្នាំ ២០២២ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតទូទាំងប្រទេសបានធ្វើការចលនាដល់អង្គការ សហគ្រាស សប្បុរសជនទាំងជាតិ និងអន្តរជាតិបរិច្ចាគថវិកាប្រមាណ ៥៥៥ ពាន់លានដុង (ប្រមាណ ២៣,៥ លានដុល្លារអាមេរិក)។ ពីប្រភពមូលនិធិនេះ ខេត្ត ក្រុងនានាបានជួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅជូនគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ផ្តល់អំណោយ និងអាហារូបករណ៍ដល់កូនចៅជនរងគ្រោះ។ លោក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតបានឲ្យដឹងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៣ សមាគមបានប្រគល់អំណោយប្រមាណ ១០ ម៉ឺនកញ្ចប់ជូនជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងជនក្រីក្រនៅទូទាំងប្រទេសផងដែរ៕