លោក Ashraf Ghani នាំមុខក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថានរង់ទី ២
|
លោក Ashraf Ghani នាំមុខក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថានរង់ទី ២ (Image: VNA) |
(VOVworld) – តាមលទ្ធផលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ
របស់ អាប់ហ្គានីស្ថាន (IEC) បានប្រកាស នាថ្ងៃទី ៧ កក្កដា អតីតអ្នកជំនាញការ
សេដ្ឋកិច្ចនៃ ធនាគារពិភពលោក (WB) លោក Ashraf Ghani ទទួលបាន ៥៦.៤៤%
សម្លេងគាំទ្រ ក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នាខែមិថុនាកន្លងមក។ ក្នុង
ពេលនោះ បេក្ខជន Abdullah Abdullah ទទួលបាន ៤៤% សម្លេងគាំទ្រតែប៉ុណ្ណោះ។
តាមប្រធាន IEC លោក Ahmad Yusuf បានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ៨ លាន
នាក់បានចូលរួម ការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នាថ្ងៃទី ១៤ មិថុនា កន្លងមក ដែលហួសក្តីរំពឹងទុក របស់មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ។ IEC ក៏បានទទួលស្គាល់
ថា៖ ទោះបីជាគេបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការបោះឆ្នោត
ប្រព្រឹត្តទៅប្រកបដោយជោគ ជ័យក្តីប៉ុន្តែនៅមានកង្វះខាតខាងបច្ចេកទេសក្នុង
ដំណើរការបោះឆ្នោតនិងនេះមិនម៉ែនជាលទ្ធផលចុងក្រោយទេ។ ភាគីទាំង ២ អាចបន្តចោទប្រកាន់គ្នាអំពីការរំលោភលើ ច្បាប់ក្នុងការបោះឆ្នោតនាពេលកន្លង
មកនេះ៕