លោក Bounnhang Vorachith អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An

(VOVWORLD) -ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមត្តភាពជាផ្លូវការនៅវៀតណាម នាល្ងាចថ្ងៃទី ២០ ធ្នូ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An។
លោក Bounnhang Vorachith អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An  - ảnh 1 លោក Bounnhang Vorachith អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An 

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមត្តភាពជាផ្លូវការនៅវៀតណាម នាល្ងាចថ្ងៃទី ២០ ធ្នូ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An។ អញ្ជើញថ្លែងមតិនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវនោះ លោក  Nguyen Dac Vinh លេខាគណៈកម្មាធិការបក្សខេត្ត Nghe An បានឲ្យដឹងថា ខេត្ត Nghe An ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាខេត្តរបស់ឡាវ។ វីឯខ្លួនវិញ លោក Bounnhang Vorachith បានអះអាងថា នឹងបន្តពូនជ្រំចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឡាវ វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ