លោក Bui Thanh Son ទទួលជួប ជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders

(VOVWORLD) -ភាគីទាំងពីរបានសម្ដែងក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងរវាងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និង បែលហ្សិក បន្តាប់ពីរយៈពេល ៤៥ ឆ្នាំបង្កើតទំនាក់ទំនងមក។ 
លោក Bui Thanh Son ទទួលជួប ជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders  - ảnh 1

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Sonទទួលជួប
ជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders របស់ បែលហ្សិក

នាថ្ងៃទី ១៤ ឧសភានៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son ទទួលជួបសន្ទនាជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders របស់ បែលហ្សិក។ នៅទីនេះភាគីទាំងពីរបានសម្ដែងក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងរវាងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និង បែលហ្សិក បន្តាប់ពីរយៈពេល ៤៥ ឆ្នាំបង្កើតទំនាក់ទំនងមក។ លោក Bui Thanh Sonបានសម្តែងនូវជំនឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានឱកាសអំណោយផលដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរឆ្លៀតយកសក្ដានុភាពរបស់ភាគីនីមួយៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រីឯខ្លួនវិញ លោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders បានអះអាងថា តំបន់ Flanders ជានិច្ចកាលចាត់ទុកវៀតណាមថាជាដៃគូអាទិភាពឈាមនៅក្នុងតំបន់ ហើយលើកឡើងអំពីវិស័យជាច្រើន ដែលភាគីទាំងពីរអាចសហប្រតិបត្តិការនាពេលខាងមុខ។ លោក Geert Bourgeois បានអះអាងអំពីការគាំទ្រការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ហើយសន្យាគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយ សហភាពអឺរ៉ុប (EU) ជាពិសេសគឺឆាប់នឹងចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នៅក្នុងឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ