|
លោក Donald Trump ទទួលស្គាល់ថា ប្រធានាធិបតីលោក Obama ពិតជាកើតនៅអាមេរិក
(រូបថត៖AP) |
(VOVworld) - ក្រោយរយៈពេល៥ឆ្នាំដែលរងការរិះគន់ពីអំពើរើសអើងជាតិ
សាសន៍ នៅពេលលើកឡើងការសង្ស័យអំពីសញ្ជាតិរបស់ប្រធានាធិបតីកំពុងកាន់
អំណាចលោក Barack Obama នោះ នាថ្ងៃតី១៦ កញ្ញា បេក្ខជននៃគណៈបក្សសាធា
រណៈ រដ្ឋលោក Donald Trump បានទទួលស្គាល់ជាផ្លូវការថា លោក Obama ពិតជា
បានកើតនៅអាមេរិក ប៉ុន្តែលោករូបនេះចោទប្រកាន់លោកស្រី Hillary Clinton ជា
អ្នកបំផុសឡើងបញ្ហានេះ។បន្ទាប់ពីនោះ បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យ
លោកស្រី Hillary Clinton បានច្រានចោលការចោទប្រកាន់របស់ដៃគូប្រកួត ហើយ
ចាត់ទុកថា រាល់អនុសាសន៍ពោលខាងលើបានបង្ហាញឲ្យឃើញថា លោក Trump
មិនសមស្របដើម្បីក្លាយទៅជាប្រធានាធិបតីទេ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipnos បាន
ប្រកាសលទ្ធផលនៃការស្ទង់មតិដោយសរឲ្យឃើញថា បេក្ខជន Clinton នៅកំពុង
នាំមុខដៃគូប្រកួត Trump ដោយ៤ពិន្ទុ ក្នុងការរត់ប្រណាំងចូលក្នុងសេតវិមាន៕