លោក Donald Trump ចង់លុបចោល ៧០% ការកំណត់សហរដ្ឋ
|
លោក Donald Trump ចង់លុបចោល ៧០% ការកំណត់សហរដ្ឋ (VNA) |
(VOVworld) – នាថ្ងៃទី ៦ តុលា បេក្ខជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋ
លោក Donald Trump បានប្រកាសនឹងលុបចោល ៧០% ការកំណត់នៃសហរដ្ឋ
ប្រសិនបើជាប់ឆ្នោត។ ប្រការនេះត្រូវបានចាត់ទុកជាផ្នែកមួយក្នុងគោលនយោ
បាយ សេដ្ឋកិច្ចរបស់អាជីវករ-អ្នកនយោបាយមានអាយុ ៧០ ឆ្នាំនេះដើម្បីជំរុញ
កំណើន សេដ្ឋកិច្ច។ សេចក្តីប្រកាសរបស់មហាសដ្ឋី Trump ត្រូវបាននាំចេញប៉ុន្មាន
ម៉ោងបន្ទាប់ ពីលោក Anthony Scaramucci ទីប្រឹក្សាយុទ្ធនាការចលនាសម្លេង
គាំទ្ររបស់លោក Trump បានឲ្យដឹងថា៖ ស្ថាប័នទាំងអស់នឹងត្រូវវាយតំលៃកំរិត
សំខាន់នៃការកំណត់ ហើយឆ្ពោះទៅលុបចោលការកំណត់មិនសំខាន់ទាំងស្រុង។
លោក Scaramucci ក៏បានដកស្រងវិស័យមួយចំនួនដែលលោក Trump ពិចារ
ណាលើការកែទម្រង់ឬលុប ចោល។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ការបោះ
ឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ នឹងត្រូវបានរៀបចំឡើងនៅរដ្ឋទាំង
១១ ដែលអ្នកបោះឆ្នោតនៅមានការខ្វែង គំនិតជាច្រើន៕