លោក Donald Trump មានគូប្រជែងដ៏ធំ ក្នុងការប្រណាំងដើម្បីក្លាយជាបេក្ខជនផ្លូវការ របស់គណបក្សសាធារណរដ្ឋ
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោកស្រី Nikki Haley ដើមកំណើតឥណ្ឌា អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ អតីតអភិបាលរដ្ឋ South Carolina បានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។
នាថ្ងៃទី ១៤ ខែកុម្ភៈ លោកស្រី Nikki Haley បានប្រកាសឈរឈ្មោះជាប្រធានាធិបតីអាមេរិក។ (រូបថត៖ Getty images) |
ក្នុងសេចក្តីប្រកាសនេះ លោកស្រី Haley ត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ធំទីមួយរបស់អតីតប្រធានាធិបតី លោក Donald Trump ក្នុងការប្រណាំងដើម្បីក្លាយជាបេក្ខជនផ្លូវការ របស់គណបក្សសាធារណរដ្ឋ។
ប្រសិនបើទទួលជោគជ័យក្នុងយុទ្ធនាការនេះ លោកស្រី Haley នឹងក្លាយជាបេក្ខជនស្ត្រីដំបូងគេ ហើយក៏ជាបេក្ខជនដើមកំណើតអាស៊ីដំបូងគេនៃគណបក្សសាធារណរដ្ឋដែលឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤។ មុននោះ លោកស្រី Nikki Haley បានឈានចូលប្រវត្តិសាស្ត្រដែលជាស្ត្រីដើមកំណើតអាស៊ីដំបូងគេបានក្លាយជាអភិបាលរដ្ឋ និងជាជនមានដើមកំណើតឥណ្ឌាដំបូងគេដែលបម្រើក្នុងគណៈរដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិក។
រហូតមកដល់ពេលនេះ គណបក្សសាធារណរដ្ឋមានអតីតប្រធានាធិបតី លោក Donald Trump និងលោកស្រី Nikki Haley បានប្រកាសឈរឈ្មោះជាប្រធានាធិបតី៕