លោក Emmanuel Macron ស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំងអាណត្តិទីពីរ
(VOVWORLD) - នៅថ្ងៃទី ៧ ខែឧសភា លោក Emmanuel Macron បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំងជាផ្លូវការ សម្រាប់អាណត្តិទីពីររបស់ខ្លួននៅវិមាន Elysée ក្រោមសាក្សីរបស់ភ្ញៀវកិត្តិយសប្រមាណ ៤៥០ នាក់ រួមមានតំណាងទីភ្នាក់ងាររដ្ឋធម្មនុញ្ញ អង្គការសាសនា សហជីព និងម្ចាស់អាជីវកម្ម ក៏ដូចជានាយករដ្ឋមន្ត្រី លោក Jean Castex និងសមាជិកអតិតរដ្ឋាភិបាលផងដែរ។
ប្រធានាធិបតីជាប់បារាំង លោក Emmanuel Macron។ (រូបថត៖ AFP/TTXVN) |
នៅក្នុងពិធីនេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក Laurent Fabius បានប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២ ដោយបញ្ជាក់ថា លោក Macron បានទទួលសំឡេងគាំទ្រចំនួនជាង ១៨,៧ លានសំឡេង ដើម្បីបន្តអាណត្តិថ្មីរបស់ខ្លួន។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោតលោក Emmanuel Macron បានបញ្ជាក់ពីគោលដៅ "បម្រើជនរួមជាតិ ដោយកាតព្វកិច្ច និងសេចក្តីស្រឡាញ់មាតុភូមិទាំងមូល" ហើយបានប្តេជ្ញា ធ្វើសកម្មភាព "សម្រាប់ភពផែនដីដែលគួរឱ្យរស់នៅជាង និងប្រទេសបារាំងដែលរស់រវើក និងរឹងមាំជាងមុន”។ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់ ត្រូវមានការផ្លាស់ប្តូរថ្មី ក្នុងបរិបទដែលពិភពលោកនិងប្រទេសបារាំងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានតាំងពីមុនមក៕