លោក Erdogan ជាប់ឆ្នោតជាប្រធានាធិបតីទួរគី សម្រាប់អាណត្តិថ្មី
(VOVWORLD) - ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កាលថ្ងៃទី ២៨ ឧសភា បានប្រកាសជ័យជម្នះ ភ្លាមៗបន្ទាប់ពីលទ្ធផលរាប់សន្លឹកឆ្នោត ជ្រើសរើសប្រធានាធិបតីជុំទីពីរត្រូវបានប្រកាស។
ប្រជាជននៅទីក្រុងអ៊ីស្តង់ប៊ុលបាននាំគ្នាដើរតាមដងវិថីដើម្បីអបអរសាទរជ័យជម្នះរបស់លោក Erdogan បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរ។ រូបថត៖ aljazeera |
ដូច្នោះហើយ លោកប្រធានាធិបតី Recep Tayyip Erdogan ទទួលban សំឡេងគាំទ្រចំនួន៥២,១៤% បើធៀបនឹង សម្លេងគាំទ្រ ចំនួន ៤៧,៨៦% ដែលគូប្រជែងលោក Kilicdaroglu ទទួលបាន។
ថ្លែងទៅកាន់អ្នកគាំទ្រភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា លទ្ធផលបោះឆ្នោតបានបង្ហាញថា ម្ចាស់ឆ្នោតបានផ្តល់ឱ្យលោក នូវភារកិច្ចដឹកនាំប្រទេសរយៈពេលប្រាំឆ្នាំទៀត។
ប្រជាជនជាច្រើននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងធំៗជាច្រើនទៀតក្នុងប្រទេសទូរគី ដើម្បីអបអរជ័យជម្នះរបស់លោកប្រធានាធិបតី Erdogan។ មេដឹកនាំនៃប្រទេសមួយចំនួនបានអបអរសាទរលោក Erdogan ហើយបានបង្ហាញក្តីសង្ឃឹមថា លោកនឹងមានអាណត្តិដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនទួរគី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់ថា សហភាពអឺរ៉ុបទន្ទឹងរង់ចាំបន្តពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារអបអរសាទរភ្លាមៗទៅកាន់លោក Erdogan ដោយបញ្ជាក់ថា ជ័យជំនះរបស់លោកគឺជាភស្តុតាងដែលបង្ហាញថា ប្រជាជនទួរគីវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់លោក Erdogan ៕