លោក Francoise Hollandeទទួលបានជោគជ័យក្នុងការបោះឆ្នោត ប្រធានាធបតីបារាំងជុំទី២។

បេក្ខជន គណៈបក្សសង្គមនិយម Francois Hollandបានទទួលជោគជ័យ
ជាផ្លូវការ​ ក្នុងការបោះឆ្នោតប្រធានាធបតីបារាំងជុំទី២នាថ្ងៃទី ៦ឧសភា។
លទ្ឋផលរាប់ស្លឹកឆ្នោតដំបូងដោយក្រសួងមហាផ្ទៃប្រកាសនាថ្ងៃដ៍ដេល
បានសរឲ្យឃើញថា លោកFrancois Hollandទទួលបានសំលេងគាំទ្រចំនូន
51,05%​ ឯ ប្រធានាធិបតីកំពុងកាន់តំណែង Nicolas Sarkozyទទួលបាន
សំលេងគាំទ្រ48,95%តែប៉ុណ្ណោះ។ លោក Nicolas Sarkozyបានទទួលស្គាល់
បរាជ័យនិងអបអរសាទរ ជោគជ័យលោកFrancois Hollandតាមទូរសព្ទ។
តាមមគំរោង លទ្ឋផលចុងក្រោយនឹងត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ប្រកាសនាដើមសប្តាហ៍ខាងមុខ។

លោកFrancois Holland បានមានបទថ្លែងមតិដំបូងក្រោយពីទទួលេជោគ-ជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង។ក្នុងសារផ្ញើរដល់បណ្តាជន
គាំទ្រលោកនៅ​Tulle លោកបានថ្លែងសេចក្តីអគុណចំពោះជនទាំងនេះ។
លោកក៍បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវថ្មីរបស់ខ្លួនក្នុងថានះ
ជាប្រធានាធិបតីរបស់បារាំងផងដែរ។លោកបាននាំចេញបញ្ហាអាទិភាព
ដែលនឹងអនុវត្តនាពេលខាងមុខ។ក្នុងនោះមានបញ្ហានាំប្រទេសបារាំង
រួចផុតពីវិបត្តិ ​បង្កើនផលិតកម្មនិងបន្ថយការខ្វះខាតចវិការរដ្ឋ​ជាដើម។
ឆ្លើយតបសម្ភាសជាមួយអ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាមនៅ
ទីលាន​Bastilleក្នុងនាទីស្វាគមជ័យជំនះអ្នកបោះឆ្នោតគាំទ្រលោកFrancois 
Hollandបានសំដែងនូវសុទិដ្ឋិនិយមទៅលើសេចក្តីសន្យារបស់លោក។
អ្នកបោះឆ្នោត១រូបបាននិយាយថា:“ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះបណ្តាគោល
នយោបាយដែលលោក Hollande  បានលើកឡើង។បើ និយាយថា៖
ត្រូវអនុវត្តភ្លាមមួយរំពេច​គឺពិបាកណាស់។តែ​ក្នុងអាណត្តិ៥ឆ្នាំ​គឺអាចធ្វើបាន។

មានអ្នកបោះឆ្នោតខ្លះសម្តែងនូវការខ្វល់ខ្វាយចំពោះការទទួលខុសត្រូវ
របស់ប្រធានាធិបតីថ្មី។”ខ្ញុំរំពឹងគិតថា៖ពិបាកណាស់។តែ​ត្រូវព្រមទទួល។
ពីព្រោះនេះជាការជ្រើសរើសរបស់ប្រជាជនបារាំង”។

                        

លោក Francoise Hollandeទទួលបានជោគជ័យក្នុងការបោះឆ្នោត ប្រធានាធបតីបារាំងជុំទី២។  - ảnh 1
និមិត្តរូបនៃប្រទេសបារាំង(Internet).

 ការផ្ទេរសិទ្ធអំណាចរបស់ប្រធានាធិបតីបារាំងនិងចាប់ផ្តើមក្នុងរយះពេល​១
​សប្តាហ៏ទៀត។តាមផែនការ នាថ្ងៃទី​១៦ឧសភា​លោកFrancois Hollande នឹង
ចេញដំណើរទៅចូលរួមសន្និសិទ G8 នៅអាមេរីក​។​​ បន្ទាប់នោះគឺសន្និសីទ​
កំពូលប្លុក NATO ​នឹងការជួបប្រាស្រ័យ១ជាមួយអធិការបតីអាលឺម៉ង  Angela
 Merkel ។លោក Francois Hollande ​កើត​នាថ្ងៃទី​១២​សីហា​ឆ្នាំ​១៩៥៤​នៅទីក្រុង​
Rouen ភាគពាយព្យប្រទេសបារាំង។​លោកធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចនៅ
សម័យប្រធានាធិបតីបារាំង Francois Mitterrand  ។ឆ្នាំ​១៩៩៧​​ លោក​ក្លាយ
ទៅជាប្រមុខគណះបក្សសង្គមនិយម​ជំនួសលោក​Lionel Jospin នឹងទទួល
រ៉ាប់រងតំណែងនេះក្នុងរយះពេលជាង​១ទសវត្ស។​ លោក​ Francois Hollande ​នឹងធ្វើពិធីសច្ចាប្រណិធានទទួលតំណែងនាថ្ងៃទី​១៥​ឧសភាខាងមុខនេះ។នា
ថ្ងៃទី៧ឧសភាអគ្គលេខាបក្សកម្មុយនីរ្តវៀតណាម​Nguyen Phu Tron​g និង
ប្រធានរដ្ឋ​ Truong Tan Sang បានផ្ញើសារទូរលេខអំណសារទរជូនលោក
Francois Hollandក្នុងឪកាសលោកត្រូវបានជ្រើសតាំងធ្វើជាប្រធានាធិបតី
បារាំង

ប្រតិកម្មទៅវិញ

ផ្សេងៗ