លោក Huynh Dam ជួបធ្វើការជាមួយសមាគមន៍ ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។

លោក Huynh Dam ជួបធ្វើការជាមួយសមាគមន៍ ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។ - ảnh 1
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ លោក Huynh Dam បានជួបធ្វើការជាមួយសមាគមន៍ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។

VOV- នាថ្ងៃទី១មិថុនា នៅក្រុងហាណូយ ប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិ​វៀត​ណាម Huynh Dam បានជួបធ្វើការជាមួយសមាគមន៍ជួយ
ឧបត្ថម្ភជនពិការនិងកុមារកំព្រា​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក
Huynh Dam បានសង្កត់ធ្ងន់ទៅលើរាល់លទ្ធផល​ដែលសមាគមន៍ជួយ ឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាមទទួលបានក្នុងរយៈពេល២០ឆ្នាំ​កន្លងមកក្នុងការរួមចំណែកបង្កើនផែនមហាសាមគ្គីប្រជាជាតិទាំងមូល
ទន្ទឹមនឹងនោះនាំមកនូវ​ក្តី​សប្បាយនិងសុភមង្គល់សំរាប់ជនពិការនិងកុមារ
កំព្រាទៀតផង។​ ប្រធានគណៈកម្មាធិការរណសិរ្ស​មាតុភូមិវៀតណាម
Huynh Dam បានស្នើថាក្នុងរយៈពេលខាងមុខសមាគមន៍ជួយឧបត្ថម្ភជន​ពិការនិងកុមារកំព្រាវៀតណាមត្រូវបន្តពង្រីកកំលាំងសាមគ្គីភាព ថែទាំល្អ
ជាងទៀតសំរាប់ជន​ពិការនិងកុមារកំព្រា។ ទន្ទឹមនឹងនោះសមាគមន៍ត្រូវ ជំរុញការឃោសនារាល់គោលការណ៍​គោលមាគ៌ារ គោលនយោបាយ ត្រឹមត្រូវរបស់បក្សនិងរដ្ឋចំពោះជនពិការនិងកុមារកំព្រា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ