លោក Ibrahim Mahlab ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អេហ្ស៊ីប

លោក Ibrahim Mahlab ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អេហ្ស៊ីប  - ảnh 1
រដ្ឋមន្ត្រីក្រសួងផ្ទះនៅអេហ្ស៊ីប លោក Ibrahim Mahlab ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ (Image: theguardian.com)

(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ កាសែតរបស់អេហ្ស៊ីប “Al-Ahram” បានឲ្យ​ដឹងថា៖ រដ្ឋមន្ត្រីក្រសួងផ្ទះនៅអេហ្ស៊ីប លោក Ibrahim Mahlab ត្រូវបានជ្រើស​តាំងធ្វើជា
នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះដោយមានការទទួលខុសត្រូវបង្កើត រដ្ឋាភិបាលថ្មី បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់នាយករដ្ឋមន្ត្រី Hazem el-Beblawi លាលែង
ពីដំណែង។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយពីការទទួលជួប
សន្ទនាជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោក Adly Mansour  រដ្ឋមន្ត្រី Mahlab
បានឲ្យដឹងថា៖ លោកនឹងចាប់ផ្តើមពិគ្រោះយោបល់ អំពីការបង្កើតរដ្ឋាភិបាលថ្មី។
លោក Ibrahim Mahlab គឺជាវិស្វករ និងបានជាសមាជិកនៃគណៈបក្សប្រជាធិបតេយ្យ
ជាតិ (NDP) របស់អតតីប្រធា នាធិបតីអេហ្ស៊ីប លោក Hosni Mubarak។ នាឆ្នាំ ២០១០
លោក Ibrahim Mahlab ត្រូវបានតែងតាំងក្នុងព្រឹទ្ធសភារបស់អេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ