លោក Joe Biden បានប្រកាសជាផ្លូវការនូវការតែងតាំងមុខតំណែងសំខាន់ៗមួយចំនួន
(VOVWORLD) - នៅថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Joe Biden បានប្រកាសតែងតាំងមន្រីសម្រាប់ក្រុមគោលនយោបាយការបរទេសនិងសន្តិសុខជាតិរបស់ខ្លួន។
លោក Joe Biden បានប្រកាសជាផ្លូវការនូវការតែងតាំងមុខតំណែងសំខាន់ៗមួយចំនួន |
ការប្រកាស អំពីការតែងតាំងុមន្ត្រីសំខាន់ៗដំបូងបង្អស់ ត្រូវបានលោក Joe Biden ប្រកាសនេះ បន្ទាប់ពី ស្ថាប័នគ្រប់គ្រងសេវាកម្មទូទៅ (GSA) បើក "ភ្លើងខៀវ" ដើម្បីសម្រូលដល់ការផ្ទេរអំណាច ដែលអាចចាប់ផ្តើមជាផ្លូវការ។ ថ្លែងនៅក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុង Wilmington រដ្ឋ Delaware លោក Joe Biden បានសង្កត់ធ្ងន់លើតម្រូវ ការចាំបាច់សម្រាប់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃប្រជាជនអាមេរិកដោយចាត់ទុកថា “អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំពិភពលោកឡើងវិញ”។ លោក Joe Biden មានប្រសាសន៍ថា៖ “ក្រុមជំនួយការពីក្រោយខ្ញុំ បង្ហាញនូវជំនឿចិត្តរបស់ខ្ញុំថា អាមេរិកខ្លាំងបំផុតនៅពេលសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ជាទូទៅ ក្រុមនេះបានធានានូវសមិទ្ធផលការទូតនិងសន្តិសុខដែលគួរចងចាំបំផុត ហើយបានមកពីបទពិសោធ ន៍ជាច្រើនទសវត្ស ដែលធ្វើការជាមួយដៃគូរបស់យើងដែរ”៕