លោក Joe Biden វ៉ាដាច់លោក Donald Trump ដល់ទៅ ១៥ ពិន្ទុនៅក្នុងការស្ទង់មតិបោះឆ្នោតប្រធានាធិបតីនៅទូទាំងប្រទេសអាមេរិក
(VOVWORLD) - បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបង្កើតឋានៈដ៏រឹងមាំក្នុងការរត់ប្រណាំងចូលសេតវិមាន ខណៈពេលដែលលោកកំពុងវ៉ាដាច់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដល់ទៅ ១៥ ពិន្ទុនៅទូទាំងប្រទេសអាមេរិក។
បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden និង ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ (រូបថត៖ vov) |
លទ្ធផលនៃការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Washington Post-ABC News កាលពីថ្ងៃទី ១៩ ខែកក្កដា បានបង្ហាញថាមាន ៥៥% នៃចំនួនអ្នកបោះឆ្នោតបាននិយាយថានឹងបោះ ឆ្នោត ឱ្យអតីតអនុប្រធានាធិបតី លោក Joe Biden ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងភ្លាមៗ ចំពេលដែលធ្វើការស្ទង់មតិនេះ ខណៈដែល ៤០ %នៃចំនួនអ្នកបោះឆ្នោះ បានឲ្យដឹងថានឹងគាំទ្រប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ៕