លោក Keir Starmer មេដឹកនាំគណបក្សការងារ ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស

(VOVWORLD) - លោក Keir Starmer មេដឹកនាំគណបក្សការងារអង់គ្លេសបានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេះជាផ្លូវការ បន្ទាប់ពីបានជួបស្តេច Charles III នៅវិមាន Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៥ ខែកក្កដា (ម៉ោងនៅក្នុងតំបន់) ។

នាយករដ្ឋមន្រ្តីថ្មី លោក Keir Starmer ក៏បានថ្លែងសុន្ទរកថាជាលើកដំបូងនៅផ្ទះលេខ១០ វិថី  Downing ទល់មុខវិមាននាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់លើការផ្តោតសំខាន់នាពេលខាងមុខ គឺបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័ស។

 លោក Keir Starmer មេដឹកនាំគណបក្សការងារ ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer និងភរិយា នៅផ្ទះលេខ ១០ វិថី Downing ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ រ៉យទ័រ

លោក Keir Stamer បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែង ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជនឡើងវិញ ហើយបានប្តេជ្ញាផ្លាស់ប្តូរថ្មីប្រទេស រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

នាថ្ងៃដដែលនោះ  នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី ដោយបានតែងតាំងអតីតសេដ្ឋវិទូរបស់ធនាគារអង់គ្លេស លោកស្រី Rachel Reeves អាយុ ៤៥ ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្ត្រីដំបូងគេរបស់ចក្រភពអង់គ្លេស; លោកស្រី Angela Rayner ជាឧបនាយករដ្ឋមន្ត្រី; លោក David Lammy ជារដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មី និងលោក John Healey ជារដ្ឋមន្ត្រីការពារជាតិ ខណៈដែលលោកស្រី Yvette Cooper នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាមួយនឹងគណៈរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហារបស់ប្រទេសនេះបានយ៉ាងឆាប់រហ័ស ដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការស្ដារឡើងវិញនូវគុណភាពនៃសេវាសុខភាពសាធារណៈ ហើយថែមទាំងផ្សះផ្សាទំនាក់ទំនងរវាងចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបឡើងវិញ ដែលត្រូវបានបំបែកនៅក្រោមការគ្រប់គ្រងរបស់គណបក្សអភិរក្សនិយម បន្ទាប់ពី Brexit ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ