លោក Le Luong Minh នឹងជិតបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ាន

(VOVWORLD) -នាយប់ថ្ងៃទី ២០ ធ្នូ នៅទីស្ដីការលេខាធិការដ្ឋានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តិទៅពិធីជំរាបលាលោក Le Luong Minh ដែល បញ្ចប់អាណត្តិ ៥ ឆ្នាំ ក្នុងមុខងារជា អគ្គលេខាធិការអាស៊ាន។
លោក Le Luong Minh នឹងជិតបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ាន - ảnh 1លោក Le Luong Minh នឹងជិតបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ាន 

នាយប់ថ្ងៃទី ២០ ធ្នូ នៅទីស្ដីការលេខាធិការដ្ឋានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តិទៅពិធីជំរាបលាលោក Le Luong Minh ដែល បញ្ចប់អាណត្តិ ៥ ឆ្នាំ ក្នុងមុខងារជា អគ្គលេខាធិការអាស៊ាន។ អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាធិការរងអាស៊ាន លោក Mochtan បានសង្កត់ធ្ងន់ថា លោក Le Luong Minh បានសម្រេចរួចរាល់នូវភារកិច្ចធំធេងក្នុងដំណាក់កាលអភិវឌ្ឍន៍សំខាន់ៗរបស់អាស៊ាន និងក្នុងដំណើរការជំរុញកិច្ចកសាងសហគមន៍ និងតភ្ជាប់តំបន់។

វីឯខ្លួនវិញ លោក Le Luong Minh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ អាស៊ានមានការអភិវឌ្ឍន៍សំខាន់ៗ ក្នុងនោះ មានការបង្កើតឡើងសហគមន៍អាស៊ាន និងទស្សនវិស័យសហគមន៍អាស៊ាន ២០១៥ ដោយធានាអាស៊ានមួយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងអមតៈ។

អគ្គលេខាធិការអាស៊ាន លោក Le Luong Minh និងបញ្ចប់អាណត្តិនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ