លោក Lee Byong-hyun ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិការ UNESCO

(VOVWORLD) - ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់ អ.ស.ប (UNESCO) លោក Lee Byong-hyun ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាប្រតិបត្តិការរបស់អង្គការនេះ។

លោក Lee Byong-hyun ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិការ UNESCO - ảnh 1 អតីតអគ្គលេខាធិការ UNESCO លោកស្រី Irina Bokova និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ UNESCO លោក Lee Byong-hyun

នេះជាលើកដំបូងដែលជនកូរ៉េ ខាងត្បូងមួយរូបឡើងកាន់តំណែងនេះ ចាប់ពីពេលប្រទេសនេះចូលរួម UNESCO កាលពីឆ្នាំ១៩៥០មក។

        ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១៦ វិច្ឆិកា ឲ្យដឹងថា លោក Lee ទទួលបានសម្លេងគាំទ្រចំនួន៣២ក្នុងចំណោមប្រទេសសមាជិកទាំង៥៥ ក្នុងការ បោះឆ្នោតនៅសម័យប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិការ UNESCO នៅទីក្រុង ប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ