លោក Mike Pompeo ធ្វើសច្ចាប្រណិធានទទួលដំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក
(VOVWORLD) - នាថ្ងៃទី ២៦ មេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauer បានឲ្យដឹងថា៖ នាយកទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) លោក Mike Pompeo បានធ្វើពិធីសច្ចាប្រណិធានទទួលដំណែងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះបន្ទាប់ពីព្រឹទ្ធិសភាបានអនុម័ត។
លោក Mike Pompeo ធ្វើសច្ចាប្រណិធានទទួលដំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក |
នាថ្ងៃទី ២៦ មេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauer បានឲ្យដឹងថា៖ នាយកទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) លោក Mike Pompeo បានធ្វើពិធីសច្ចាប្រណិធានទទួលដំណែងជារដ្ឋមន្ត្រីការ បរទេសនៃប្រទេសនេះបន្ទាប់ពីព្រឹទ្ធិសភាបានអនុម័ត។ លោក Mike Pompeo នឹងចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេស NATO នៅទីក្រុង Brussels (បែលហ្ស៊ីក) ក្នុងសប្តាហ៍នេះ។ បន្ទាប់នោះ លោកនឹងចូលរួមការសន្ទនាជាន់ខ្ពស់នៅ អ៊ីស្រាអែល អារ៉ាប់ប៊ីសាអ៊ូឌីតនិង Jordan។ បណ្ដាទីកន្លែងមកដល់នេះបង្ហាញ នូវសារសំខាន់នៃប្រទេសទាំងបីពោលខាងលើក្នុងឋានៈជាសម្ព័ន្ធមិត្តនិងដៃគូ របស់អាមេរិកក្នុងតំបន់៕