លោក Mogens Lykketoft ជាប់ឆ្នោតជាប្រធានមហាសន្និបាតលើកទី៧០

លោក Mogens Lykketoft ជាប់ឆ្នោតជាប្រធានមហាសន្និបាតលើកទី៧០ - ảnh 1
រូបថតោះ​អ៊ីធ្វើណែត


(VOVworld)-នាថ្ងៃទី១៥មិថុនា ក្នុងសម័យប្រជុំពេញអង្គ១នៅទីក្រុងញ៉ូយ៉ក
របស់ អាមេរិក មហាសន្និបាតនៃអ.ស.បនីតិកាលទី៦៩ បានជ្រើសតាំងលោក
Mogens Lykketoft ប្រធានរដ្ឋសភាដាណឺម៉ាក ធ្វើជាប្រធានមហាសន្និបាត
អ.ស.បលើកទី៧០។ ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត លោក Mogens Lykketoft បាន
សន្យានឹង យកចិត្តទុកដាក់ដល់ការងារ និងខំប្រឹងប្រែងសម្រាប់សមភាពរវាង
ប្រទេសនានា និងការអភិវឌ្ឍន៍ចីរភាពលើពិភពលោក។ តាមលោកថា ភារកិច្ច
សំខាន់នា បច្ចុប្បន្នរបស់សហគមន៍អន្តរជាតិគឺពង្រឹងសន្តិភាព រាំងស្កាត់
សង្គ្រាម ជម្រុញការ អភិវឌ្ឍន៍និងទប់ទល់នឹងបំរ៉ែបំរ៉ួលអាកាសធាតុ។ តាម
គំរោង មហាសន្និបាត អ.ស.បលើកទី៧០នឹងដំណើរការសកម្មភាពចាប់
ពីពាក់កណ្តាលខែកញ្ញាខាងមុខ ក្នុងរយៈពេល១ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ