លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ឥណ្ទា


លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ឥណ្ទា - ảnh 1
លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ឥណ្ទា
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២០ ឧសភា ប្រធានគណៈបក្សប្រជាជនឥណ្ឌា (BJP) នៅ
រដ្ឋសភាឥណ្ឌា លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋ មន្ត្រីនៃប្រទេសនេះ។ ដោយសារ គណៈបក្ស BJP ដណ្តើមបានជ័យជំនះក្នុងការ
បោះ ឆ្នោតសភាជាន់ទាបឥណ្ឌានីតិកាលទី ១៦ ដោយមានអាសនៈ ២៨២ ក្នុង
ចំណោម អាសនៈចំនួន ៥៤៣ ក្នុងរដ្ឋសភា។​ ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត លោក
Modi បានសន្យា នឹងខំប្រឹងប្រែងសំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន
និងសម្រេចភារកិច្ច ដែលប្រជាជនបានប្រគល់ជូន។ នាថ្ងៃដ៏ដែល លោក Modi
បានជួបជាមួយប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee ដើម្បីទទួលស្គាល់
ការបង្កើតរដ្ឋាភិបាលថ្មី។ ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងរបស់លោក Modi
នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៦ ឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ