លោក Nguyen Thien Nhan ត្រូវបានជ្រើសតាំងធ្វើជាប្រធានថ្មីនៃគណៈកម្មាធិការមជ្ឈឹមរណស្សិមាតុភូមិនីតិកាលទី ៧

លោក Nguyen Thien Nhan ត្រូវបានជ្រើសតាំងធ្វើជាប្រធានថ្មីនៃគណៈកម្មាធិការមជ្ឈឹមរណស្សិមាតុភូមិនីតិកាលទី ៧ - ảnh 1
លោក  Nguyen Thien Nhan ត្រូវបានជ្រើសតាំងធ្វើជាប្រធានថ្មីនៃគណៈកម្មាធិការ មជ្ឈឹមរណស្សិមាតុភូមិ នីតិកាលទី ៧។ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ៥ កញ្ញា គណៈកម្មាធិការមជ្ឈឹមរណស្សិមាតុភូមិ វៀតណាម
(នីតិកាលទី ៧) បានរៀបចំសន្និសីទលើកទី ៦ សំដៅពិភាក្សាអំពីការ ជ្រើសតាំង
ប្រធានគណៈកម្មាធិការមជ្ឈឹមរណស្សិមាតុភូមិ នីតិកាលទី ៧ និងអនុម័តលើភារ
កិច្ចស្នូលដល់ចុងឆ្នាំ ២០១៣។ ក្នុងសន្និសីទលើកនេះ សមាជិកករិយា
ល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក    Nguyen Thien Nhan ត្រូវបានជ្រើសតាំងធ្វើជាប្រធានថ្មីនៃគណៈកម្មាធិការមជ្ឈឹមរណស្សិមាតុភូមិ
នីតិកាលទី ៧។ ថ្លែងមតិក្នុងឋានៈថ្មី លោក Nguyen Thien Nhan បានអះអាងនឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមចំណែកក្នុងបុព្វហេតុមហា
សាមគ្គីជាតិ និងសម្រេចល្អរាល់ភារកិច្ចស្នូលដល់ចុង ឆ្នាំ ២០១៣ ឈានទៅ
មហាសន្និបាតលើកទី ៨​ នៃរណ្សិមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ