លោក Nguyen Thien Nhan៖បដិវត្តន៍ខែសីហានិងមេរៀនមហាសាមគ្គីជាតិទាំងមូលនាពេលបច្ចុប្បន្ន

លោក Nguyen Thien Nhan៖បដិវត្តន៍ខែសីហានិងមេរៀនមហាសាមគ្គីជាតិទាំងមូលនាពេលបច្ចុប្បន្ន - ảnh 1
លោក Nguyen Thien Nhan អញ្ជើញចូលរួមសិក្ខាសាលាក្នុងនាទីព្រឹត្តិការណ៍ពិសេសនៃវិទ្យុសម្លេងវៀតណាម

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា ក្នុង
នាទីព្រឹត្តិការណ៍ពិសេសរបស់វិទ្យុសម្លេងវៀតណាម នាថ្ងៃទី១៩ សីហា ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន
អញ្ជើញចូលរួមសិក្ខាសាលាក្រោមប្រធានបទ “បដិវត្តន៍ខែសីហានិងមេរៀនមហា
សាមគ្គីជាតិទាំងមូលនាពេល បច្ចុប្បន្ន។នៅទីនេះ លោក Nguyen Thien Nhan បាន
ថ្លែងថា បដិវត្តន៍ ខែសីហាទទួលបានជោគជ័យដោយសារកម្លាំងមហាសាមគ្គីភាព
ត្រូវ បានបក្សដឹកនាំនិងតម្រង់ទិស។ទីពីរគឺកម្លាំងមហាសាមគ្គីភាពនេះបានឆ្លង
កាត់លើដំណើរការហាត់សមយុទ្ធមួយតាំងពីឆ្នាំ១៩៤១ពេលដែលមានរណសិរ្ស
Viet Minh ហើយដល់ឆ្នាំ១៩៤៥ នាថ្ងៃទី១៥និងទី១៦ សីហា ទើបក្លាយទៅជាការ
ធ្វើបាតុកម្មដោយប្រជាជនរាប់ម៉ឺននាក់នៅរដ្ឋធានីហាណូយ និងតំបន់នានា សំ
ដៅដាក់សម្ពាធលើក្បាលម៉ាស៊ីននៃរបបចាស់ជាមួយហ្វាស៊ីសជប៉ុន នាំទៅដល់
ជោគជ័យនៃបដិវត្តន៍ ខែសីហា។លោក Nguyen Thien Nhan ក៏បានថ្លែងថែមទៀត
ថា ក្នុងដំណាក់ កាលកសាងនិងការពារប្រទេសជាតិនាបច្ចុច្បន្ន ដើម្បីប្រមូលផ្ដុំ
ទំនុកទុកចិត្តរបស់ ប្រជាជនគឺត្រូវយល់អំពីបំណងប្រាថ្នារបស់ប្រជាជន ហើយ
រៀបចំសកម្មភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ នារសៀលថ្ងៃដដែល
នៅរដ្ឋធានីហាណូយ លោក Nguyen Thien Nhan បាន អញ្ជើញចូលរួមជំនួបសំ
ណេះសំណាលក្រោមប្រធានបទ “ការចងចាំអំពីកុប្បកម្ម ទូទៅនៅក្រុងហា
ណូយ”​ ដើម្បីសំដែងការដឹងគុណចំពោះថ្នាក់ដឹកនាំ កម្មាភិបាលបដិវត្តន៍ជើង
ចាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ